2024-01-13 09:12
328

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលេីអនីតិជនដែលត្រូវជាក្មួយថ្លៃ។ 
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២០:០០នាទីយប់ ថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២៤ ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ 

ជនសង្ស័យឈ្មោះ កយ គ័ង ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួលលេខD6 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ។ 
ចំណែកជនរងគ្រោះម្នាក់អាយុ៦ឆ្នាំ និងម្នាក់ទៀតអាយុ១២ឆ្នាំ ស្នាក់បន្ទប់ជួលលេខD9 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនជនសង្ស័យកំពុងនៅក្នុងបន្ទប់មេីលរឿងអាសអាភាសក្នុងទូរស័ព្ទដៃបន្ទាប់មកជនរងគ្រោះអាយុ៦ឆ្នាំ ត្រូវជាក្មួយស្រីថ្លៃបានចូលមកអង្គុយលេងក្នុងបន្ទប់ជាមួយជនសង្ស័យ ដោយឃេីញឱកាសល្អជនសង្ស័យក៏បិទទ្វារចាក់គន្លឹះខាងក្នុងរួចធ្វេីសកម្មភាពរំលោភ ភ្លាមនោះបងស្រីជនរងគ្រោះក៏បានមកគោះទ្វារបន្ទប់។ 

ប្រភពដដែលបានបន្តថា បន្ទាប់ជនសង្ស័យក៏បានបេីកទ្វារ ភ្លាមនោះបងស្រីជនរងគ្រោះក៏ហៅប្អូនស្រីទៅបន្ទប់ជួលវិញ។ 
រហូតម្តាយចេញពីធ្វេីការវិញជនរងគ្រោះបាននិយាយដំណេីររឿងប្រាប់ម្តាយ ។ បន្ទាប់មកម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដេីម្បីសុំការអន្តរាគមន៍។ 

ក្រោយពីទទួលពាក្យបណ្តឹងរួចកម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យតែម្តង។ 
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបែបនេះពិតប្រាកដមែន។ 
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕