(កំពត) ៖ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះលោក នូ ចន្ត័ដា អភិបាលស្រុកបន្ទាយមាសបានចុះពិនិត្យមើលស្រូវប្រាំងរបស់ប្រជាកសិកនិងម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងរបស់ប្រជាកសិកនិងពលរដ្ឋនៅឃុំស្ដេចគង់ខាងត្បូងនិងឃុំស្ដេចគង់ខាងជើងស្រុកបន្ទាយមាសខេត្តកំពត។
ប្រជាពលរដ្ឋទាំងពីរឃុំសុទ្ធតែបានជួបលោក នូ ចន្ត័ដា អភិបាលស្រុកបន្ទាយមាសបានឱ្យដឹងថាការពាក់ពន្ធ័ខ្វះទឹកបូមស្រោចស្របស្រូវរដូវប្រាំងប្រជាកសិករបស់ខ្លួនដែលកំពង់ប្រឈមនិងខ្វះទឹកបូមដាក់សន្ទូងស្រូវរបស់ខ្លួន។
បើតាមប្រជាពលរដ្ឋបាននិយាយប្រាប់ឱ្យដឹងថាស្រូវរដូវប្រាំងរបស់កសិកជិតបានប្រមូលផលហើយមានការខ្វះទឹកទេនោះពិតជាខូចអស់មិនខាន។
ហើយការដាក់ម៉ាស៊ីនទឹករាប់រយគ្រឿងដាក់បូមចេញពីប្រឡាយនេះក៍ដូចជាដណ្ដើមទឹកគ្នាអីចឹងដែរធ្វើអោយមានការទាស់ពាក្យសម្ដីគ្នាព្រោះអ្នកខ្លះមិនបានយកម៉ាស៊ីនមកដាក់បូមពីប្រភពដែលមានទឹកទេពួកគាត់ចាំតែបូមបន្តឡើងទៅដាក់ស្រែប្រាំង។
លោកមេឃុំស្ដេចគង់ខាងត្បូងនិយាយប្រាប់ថាស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងមានប្រហែលជា ៥០០ ហិកតាដែរដែលមានការខ្វះទឹកស្រោចស្របស្រូវប្រាំងរបស់កសិក។
រីឯលោក អ៊ូ គឹន មេឃុំស្ដេចគង់ខាងជើងថាស្រូវប្រាំងរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានមានចំនួន ១ ពាន់ហិកតាតែខ្វះទឹកខ្លះពលរដ្ឋខ្លះទៀតក៍ច្រូតកាត់ហើយ។
លោកនូ ចន្ទ័ដា អភិបាលស្រុកបន្ទាយមាសមិនទាន់សន្យាជាមួយប្រជាពលរដ្ឋថាដាក់ម៉ាស៊ីនទឹកខ្នាតធំជួយអន្តរាគមនបូមទឹកសង្រោះស្រូវប្រាំងជូនដល់ប្រជាពលរដ្ឋ-ប៉ុន្តែលោកអភិបាលស្រុកបាននិយាយប្រាប់ពលរដ្ឋវិញថាលោកនិងខិតខំនិយាយជាមួយមន្ត្រីធនធានទឹកខេត្តកំពតយកមកដាក់អោយរួចមួយគ្រាសិន។
លោក នូ ចន្ទ័ដា អភិបាលស្រុកបន្ទាយមាសបានឧបត្តមថវិការជូនដល់ប្រជាពលរដ្ឋទាំងពីឃុំដែលមានម៉ាស៊ីនទឹកបូមដាក់ស្រូវក្នុងឃុំទទួលបាន៥០មឺនរៀលសម្រាប៉ទិញប្រេងបូមបន្តនិងឃុំផ្សេងទៀតនៅស្រុកកំពង់ត្រាចក៍កំពង់ជួបប្រទះខ្វះទឹកបូមដាក់ស្រូវសន្ទូងរបស់ពួកគាត់ដែរ។(សឹង រ៉ាត់)