2024-03-01 04:03
246

លោក អ៊ុង ឆៃលី អភិបាលរងស្រុកស្ទឹងហាវ ទទួលបន្ទុកគ្រប់គ្រងឆ្នេរសមុទ្រ មិនបានចុះអនុវត្តច្បាប់ដែលកន្លងមកលោកមានប្រសាសន៍យ៉ាងហំហួនថា បើផុតកំណត់រយៈពេល 15ថ្ងៃ បើឈ្មួញដែលអះអាងថាជាម្ចាស់ទីតាំងចាក់ដីរំលោភចូលសមុទ្រនិងរៀបរបងថ្មព័ទ្ធហ៊ុំនេះ មិនបានកាយចេញដោយខ្លួនឯងនោះទេ នោះរដ្ឋបាលស្រុកស្ទឹងហាវ និងដឹកនាំកម្លាំងចុះកាយដោយផ្ទាល់ ក្នុងនោះលោកបានបញ្ជាក់ថារាល់ការចំណាយពេលរដ្ឋបាលស្រុកស្ទឹងហាវចុះកាយនោះម្ចាស់ទីតាំងខាងលើជាអ្នកទទួលបន្ទុកថ្លៃចំណាយក្នុងការកាយ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនត្រឹមតែលើស 15ថ្ងៃនោះទេ គឺលើសរាប់ខែទៅហើយ។ ដែលលោកអ៊ុងឆៃលី អភិបាលរងស្ទឹងហាវ ទទួលបន្ទុកគ្រប់គ្រងឆ្នេរក្នុងទឹកដីស្ទឹងហាវ មិនបានអនុវត្តតាមច្បាប់ឬអនុសាសន៍របស់ខ្លួនដែលធ្លាប់បកស្រាយចំពោះអ្នកសារព័ត៌មានកន្លងមក។ តើការអះអាងរបស់លោក អ៊ុងឆៃលី អាចធ្វើឲ្យមហាជនជឿទុកចិត្តបានដែរឬទេ? ខណៈលោកនិយាយហើយតែមិនអនុវត្ត។

សូមបញ្ជាក់ថា ក្រោយរង់ចាំចំណាត់ការរបស់រដ្ឋបាលស្រុកស្ទឹងហាវដែលធ្លាប់តែអះអាងថានឹងកាយចេញដោយផ្ទាល់បើសិនជាគេមិនកាយនោះ សហការីស្ថានីយ៍ទូរទស្សន៍ MSJ TV យើងបានព្យាយាមទំនាក់ទំនងទៅលោកអុ៑ងឆៃលីចំនួន 3ថ្ងៃផ្ទួនគ្នាតែគ្មានអ្នកលើក ចាប់តាំងពីថ្ងៃទី 26ខែ កុម្ភៈឆ្នាំ2024 រហូតដល់ល្ងាចថ្ងៃទី28 ខែ កុម្ភៈ2024 ទើបលោកលើកហើយ លោកនិយាយថា លោកកំពុងប្រជុំ។

មហាជននៅតែទន្ទឹងរង់ចាំមើលថាតើលោកសៅរ៍បុរីវឌ្ឍនៈ។អភិបាលស្រុកស្ទឹងហាវ។និងនៅស្ងៀមបែបនេះរហូតឬក៏យ៉ាងណាខណៈឈ្មួញនៅតែបន្តរៀបរបងព័ទ្ធយកទីតាំងខាងលើនោះដដែល។ហាក់បីដូចជាមិនខ្លាចញញើតនិងលោកបន្តិចសោះ។ តើឈ្មួញដែលមានលុយនិងអំណាចហ៊ានចាក់ដីរំលោភចូលក្នុងសមុទ្រនិងរៀបរបងថ្មព័ទ្ធក្នុងសមុទ្រនោះជានរណា ហេតុអ្វីរហូតមកដល់ពេលនេះរដ្ឋបាលស្រុកស្ទឹងហាវនៅតែមិនទាន់បញ្ចេញអត្តសញ្ញាណឬលិខិតកំណត់ហេតុជូនមហាជនឲ្យដឹងពីមុខមាត់ពិតបុគ្គលមានលុយចាក់ដីរំលោភចូលក្នុងសមុទ្រខាងលើរនេះ។

ឬមួយបុគ្គលដែលអះអាងថាជាម្ចាស់ទីតាំងខាងលើនេះ មានសិទ្ធអំណាចធំជាងរដ្ឋបាលស្រុកស្ទឹងហាវទៅទៀត។