(វៀងច័ន្ទន៍)៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបិទជាផ្លូវការ ប្រកបដោយផ្លែផ្កានៅក្នុងការពង្រឹងការទូតសភា ដោយយកប្រជាពលរដ្ឋជាស្នូល នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ ជាមួយបណ្តាថ្នាក់ដឹកនាំគណៈប្រតិភូសភាសមាជិកអន្តរសភាអាស៊ាន សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ា ព្រមទំាងភ្ញៀវកិត្តិយសម្ចាស់ផ្ទះ នៅសាលសន្និសីទជាតិរបស់ប្រទេសឡាវនារដ្ឋធានីវៀងចន្ទន៍។
ក្រោមមូលបទ «តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន» មហាសន្និបាតអាយប៉ាលើកទី៤៥ បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន ៣៧ ក្នុងចំណោមគណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ានិងគណៈកម្មាធិការរៀបចំ។
ជាមួយគ្នានេះ នៅក្នុងមហាសន្និបាតលើកទី៤៥នេះ អគ្គលេខាធិការដ្ឋានអាយប៉ា បានអនុម័តសេចក្ដីសម្រេចពាក់ព័ន្ធនឹងច្បាប់ឌីជីថលអាយប៉ា (AIPALync) ដែលជាសមិទ្ធផលរបស់សភាកម្ពុជាក្នុងការផ្ដួចផ្ដើមបង្កើតបណ្ណាល័យច្បាប់ឌីជីថលអាយប៉ាព្រមទាំងបានសម្ពោធជាផ្លូវការនូវ AIPALync ក្នុងវេទិកាត្រីភាគីកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
មហាសន្និបាតបានឯកភាពនូវសំណើបង្កើតទំនាក់ទំនងជាមួយអាយប៉ាតាមរយៈអនុស្សរណៈ នៃការយោគយល់គ្នាជាមួយសភាអន្តរជាតិដើម្បីភាពអន់ឱននិងសន្តិភាព (IPTP) និងសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី(ICAPP)។
នៅក្នុងដំណើមហាសន្និបាតអាយប៉ាលើកទី៤៥នេះ អាយប៉ា បានជួបសន្ទនាជាមួយសភាសង្កេតការណ៍ចំនួន ១៥ ប្រទេសចូលរួម ក្រោមប្រធានបទស្ដីពី «កិច្ចសហប្រតិបត្តិការរបស់សភាដើម្បីឈានឆ្ពោះទៅរកសមាហរណកម្ម» និងកំណើនប្រកបដោយបរិយាបន្ន។
មហាសន្និបាតអាយប៉ាលើកទី៤៥ នឹងប្រារព្ធធ្វើនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០២៥ ហើយសភាហ្វីលីពីនទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៧ ក្នុងឆ្នាំ២០២៦។
មុនបិទបញ្ចប់មហាសន្និបាត លោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ បានប្រគល់តួនាទីជាប្រធានអាយប៉ាលើកទី៤៦ ជូនលោក តាន់ស្រ៊ី ដាតូ ហ្សូហារី អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul)ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី។
លោក ប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងនាមប្រធានអាយប៉ាលើកទី៤៦ បានប្តេជ្ញាចិត្តក្នុងការដឹកនាំនិងរៀបចំមហាសន្និបាតលើកទី៤៦ ទទួលបានជោគជ័យ និងបានអញ្ជើញគណៈប្រតិភូទំាងអស់ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ផងដែរ៕