2023-11-01 04:11
415

ខេត្តកំពង់ស្ពឺ៖ ពលរដ្ឋប្រទះឃើញសាកសពអណ្តែតក្នុងទឹកស្ទឹងព្រែកត្នោតមកទើរនៅគល់ស្ពានថ្មីស្ថិតក្នុងភូមិត្រស់សាលាសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥៧នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សមត្ថក្ចិចបានស្រង់សាកសពដែលអណ្តែតក្នុងស្ទឹងព្រែកត្នោតនេះយកមកពិនិត្យមើលហើយបានស្គាល់អត្តសញ្ញាណហើយ។
បើតាមសម្តីស្ត្រីឈ្មោះ កន សុផល អាយុ៣២ឆ្នាំរស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បាននិយាយថាសាកសពដែលពលរដ្ឋប្រទះឃើញនេះពិតជាសាកសពឪពុកគាត់ពិតប្រាកដមែន ហើយគាត់មានឈ្មោះ សឹម កន ភេទប្រុសអាយុ៥៤ឆ្នាំរស់នៅក្នុងភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ។

ស្ត្រីខាងលើបានបន្តទៀតថា ឪពុករបស់គាត់បានវង្វេងដើរចេញពីផ្ទះតាំងពីថ្ងៃទី២០ខែតុលាឆ្នាំ២០២៣មកម្លេះ ហើយពួកគាត់បាននាំគ្នាដើររករហូតមកដល់នេះរយៈពេល១២ថ្ងៃទើបឃើញសាកសពបន្ទាប់ពីមានប្រជាពលរដ្ឋអ្នកដើរើសអេតចាយនៅគល់ស្ពានខាងលើទើបប្រទះហើយបានរាយការណ៍ជូនសមត្ថកិច្ចទើបដឹងដល់ពួកគាត់តែម្តងទៅ។


ក្រោយពីស្រង់សាកសពចេញពីក្នុងទឹកស្ទឹងព្រែកត្នោតមន្ត្រីជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានពិនិត្យសាកសពខាងលើនេះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែនមិនមានពាក់ព័ន្ធករណីឃាតកម្មឡើយ។
ព្រមទាំងបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕