(ព្រះវិហារ)៖ រថយន្ត១គ្រឿងដឹកឱសថបុរាណ ប្រេងខ្យល់ ប្រេងកូឡា និងសម្ភារជំនួយសុខភាពចំនួនទៀត ដើរលក់តាមដងផ្លូវ ដោយឃោសនាបោកប្រាស់ប្រជាពលរដ្ឋថា អាចព្យាបាលជំងឺបានជាសះស្បើយច្រើនមុខនោះ ត្រូវបានមន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយសមត្ថកិច្ច ចុះបញ្ឈប់សកម្មភាពភ្លាមៗ។
លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះថា ក្រោយពីលោកទទួលពត៌មានពីមន្រ្តីសុខាភិបាលម្នាក់ ដែលគាត់បានឃើញពីការឃោសនា និងលក់ដូរឱសថបុរាណ និងប្រេងខ្យល់ ប្រេងក្រឡា ហើយថា ឱសថរបស់គាត់ព្យាបាលបានជាជំងឺច្រើនមុខនោះ លោកបានណែនាំឲ្យលោកវេជ្ជបណ្ឌិត ស៊ុម ស៊ីញ អនុប្រធានមន្ទីរសុខាភិបាល ទទួលបន្ទុកសេវាឯកជននិងឱសថក្លែងក្លាយ លោកប្រធានការិយាល័យនិតិកម្មសុខាភិបាល លោកប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ ព្រមទាំងមន្រ្តីទទួលបន្ទុកសេវាឯកជន និងឱសថក្លែងក្លាយ សហការជាមួយអាជ្ញាធរក្រុងព្រះវិហារ និងនគរបាលក្រុង ចុះទៅត្រួតពិនិត្យនៅកន្លែងដែលពួកគាត់ កំពុងធ្វើសកម្មភាពផ្សព្វផ្សាយ និងលក់ឱសថទាំងនោះ នៅភូមិប្រយុទ្ធ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
ជាលទ្ធផលក្រោយពិនិត្យឃើញថា មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ក៏ដូចជាចេតនាបោកបញ្ឆោតប្រជាពលរដ្ឋ លោកក៏បានណែនាំក្រុមការងារ ឲ្យបញ្ឈប់សកម្មភាពលក់ដូររបស់គាត់ភ្លាមៗ ជាមួយនឹងការណែនាំ ឲ្យគាត់ត្រូវតែមានច្បាប់ត្រឹមត្រូវមុននឹងដើរលក់ និងឈប់ឃោសនានូវអ្វីដែលមិនពិត ដែលជាការបោកប្រាស ធ្វើឲ្យប្រជាពលរដ្ឋខាតបង់ថវិកា ពេលវេលា ព្រមទាំងឲ្យគាត់ធ្វើកិច្ចសន្យា បញ្ឈប់ការលក់ដូរបែបនេះតទៅទៀត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំឆាប់ជឿផ្តេសផ្តាសចំពោះការឃោសនា ដែលមិនមានលក្ខណៈជាវិទ្យាសាស្ត្រច្បាស់លាស់ ផ្ទុយទៅវិញបើបងប្អូនមានបញ្ហាសុខភាព សូមអញ្ជើញទៅទទួលការពិនិត្យព្យាបាល នៅតាមមណ្ឌលសុខភាព ឫមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបងប្អូនទើបជាការប្រសើរ និងមានសុវត្ថិភាព៕