យោងតាមសម្ដីតៃកុងរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ប្រភេទរថយន្តឃ្លុប ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AT-7457 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកើតហេតុ ដោយងោកមួយភាំងក៏រេចង្កូតមកស្ដាំដៃជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមរងការខូចខាតតិចតួច និងធ្វេីឱ្យខ្ចាយទឹកកកចេញពីរថយន្តមកក្រៅ តែមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមក្រោយ ៕