ព្រះសីហនុ៖ មេប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលចាប់វាយខ្នោះបង្ខាំងធ្វើទារុណកម្ម ពលរដ្ឋ ឈ្មោះ រ័ត្ន គន្ធី ទីបំផុត ត្រូវបានតំណាងអយ្យការ អមសាលាដំបូងងខេត្តព្រះសីហនុ ចោទពីបទអំពើហឹង្សាដោយមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃច្បាប់ព្រហ្មទណ្ឌហើយ ត្រូវផ្ទន្ទាទោស ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល ។
យោងតាមដីកាកោះហៅពីលោក ឡុង ជាប តំណាងអយ្យការអមសាលាដំបូងខេត្តព្រះស៏ហនុ បានអញ្ជើញលោក រ័ត្ន គន្ធី ភេទ ប្រុស ាយុ៣៥ឆ្នាំ មុខរបរជានាយប៉ុស្តិនគរបាលសង្កាត់លេខ៣ ជាជនសង្ស័យ ស្នាក់នៅ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឲ្យចូលខ្លួននៅអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ បន្ទប់ព្រះរាជអាជ្ញារង អក្សរ (ឈ) ជាន់ទី១ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២និង៣០នាទីរសៀល ដើម្បីស្តាប់ចម្លើយនិងដំណើររឿង ប៉ុនប៉ងឃាតកម្មនិងគំរាមកំហែង ថានិងសម្លាប់ តាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុកផាន់ណារ៉េត៕