2023-09-29 02:09
355

ខេត្តពោធិ៍សាត់៖ ទឹកស្ទឹងពោធិ៍សាត់ បាននឹងកំពុងវាយលុកក្រុងពោធិ៍សាត់និងដោយនៅខាងស្រុកកណ្ដៀង ត្រើយខាងលិចនិងត្រើយខាងកើតស្ទឹង បានហូរដាច់ផ្លូវមួយចំនួន និងកន្លែងខ្លះទឹកលើផ្លូវ ខណៈនេះ  ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធានទី១ នៃគណ:កម្មកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក កែវ រតនៈ និងលោក ខូយ រីដា អភិបាលខេត្តកំពុងដឹកនាំមន្រ្តីនិងកំលាំងប្រដាប់វុធ ចុះជួយទប់ទឹកនិងចែកការ៉ុងដល់ពលរដ្ឋតាមដងផ្លវ និងបញ្ជារកងកំលាំងប្រដាប់អាវុធទប់ស្កាត់គ្រោះមហន្តរាយនេះ។

បើតាមលោក ខូយ រីដា បានផ្ដល់ព័ត៌មានជាបឋមគិតត្រឹមថ្ងៃទី 29 ខែកញ្ញាឆ្នាំ 2023 វេលាម៉ោង 12:00ប៉ះពាល់ស្រុកក្រុង ចំនួន4និង15 ឃុំ 69ភូមិ ប៉ះពាល់ ប្រជាពលរដ្ឋ3004គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាពចំនួន141 នាក់៕ លាន គ្រន