\ភ្នំពេញ៖ មន្ត្រីនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែមីនា ឆ្នាំ២០២៤នេះថា ក្រុមអ្នកចូលចិត្តប្រើប្រាស់ម៉ូតូបំពង់ស៊ីមំាងកែច្នៃខុសបច្ចេកទេស ដែលតែងតែបង្កសំលេងលឺរំខានដល់អ្នកធ្វេីដំណេីរដូចគ្នាតាមដងផ្លូវ ត្រូវបានកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានខណ្ឌ ចុះប្រតិបត្តិការបង្ក្រាបឃាត់យកមករក្សាទុក និងធ្វើការណែនាំអប់រំ កិច្ចសន្យាមិនឱ្យធ្វេីបែបនេះទៀត។
មន្ត្រីដដែលបន្តថា ក្នុងប្រតិបត្តិការនោះ បានធ្វេីឡេីងកាលពីថ្ងៃទី២២ ខែមីនាម្សិលមិញនេះ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះអនុវត្តន៍បង្រ្កាបនៅតាមដងផ្លូវនៅក្នុងមូលដ្ឋានខណ្ឌទួលគោក។
ជាក់ស្ដែងវត្ថុតាងចាប់យកម៉ូតូប្រើប្រាស់បំពង់ស៊ីមាំងកែច្នៃខុសបច្ចេកទេសមានចំនួន០៦គ្រឿងរួមមាន៖
១-ម៉ូតូម៉ាក Honda PCX ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1IO-2898 ។
២-ម៉ូតូម៉ាក Honda C125 ស៊េរី2008 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AE-5083 ។
៣-ម៉ូតូម៉ាក Honda PCX ពណ៍ខ្មៅ ស៊េរី2013 ពាក់ផ្លាកលេខ ភ្នំពេញ GA-1169 ។
៤-ម៉ូតូម៉ាក Honda PCX ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HN-6294 ។
៥-ម៉ូតូម៉ាក Suzuki Zontes ពណ៍ខ្មៅ លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1JK-9303 ។
៦-ម៉ូតូម៉ាក Honda C100 ពណ៍ខៀវ ពាក់ផ្លាកលេខ ក.៣៣១២ ក្រ.ច1 ។
បច្ចុប្បន្ន ម៉ូតូកែច្នៃបំពង់ស៊ីមាំងខុសបច្ចេកទេសខាងលើ ត្រូវសមត្ថកិច្ចយើងឃាត់ទុកនៅអធិការដ្ឋាននឹងឲ្យម្ចាស់ដោះបំពង់ស៊ីមាំងកែច្នៃចេញ រួចឲ្យម្ចាស់ម៉ូតូយកបំពង់ស៊ីមាំងរបស់ដើមមកប្ដូរវិញ ទេីបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕