2023-10-10 08:10
468

សាខាកក្រកខេត្តកំពត ៖ នាថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ ២០២៣ នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងជាសមាជិកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត ព្រមទាំងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ផ្តល់ជូនគ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត  ឈ្មោះ ខែម នីម៉ាក់ អាយុ៣៦ឆ្នាំ  មានទីលំនៅក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច (សម្រាលនៅមណ្ឌលសុខភាពអង្គសុរភី )។

នាឱកាសនោះ លោកស្រីនាយិការងសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសស្រ្តីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ  ហើយខិតខំថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត គេងក្នុងមុង លុបបំបាត់ថ្លុកជ្រាំ កាប់ឆ្ការព្រៃជុំវិញផ្ទះ ដែលជាជម្រកមូសខ្លាបង្កឲ្យកើតជំងឺគ្រុនឈាម និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖  
- អង្ករ២៥គីឡូក្រាម  
- មី១កេស 
- ត្រីខ១០កំប៉ុង 
- ទឹកត្រី១យួរ 
- ទឹកដោះគោឆៅ១ឡូ 
- ឃីតទារកមួយកញ្ចប់ និង
- ថវិកា៥ម៉ឺនរៀលផងដែរ ៕