(កំពង់ធំ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីស្ថាប័នជំនាញ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ត្រូវដឹកនាំអនុវត្តកិច្ចការងារនេះ ឲ្យទទួលបានជោគជ័យ។
បទបញ្ជានេះបានដាក់ចេញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នៅសាលាស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅក្នុងភូមិសាស្ត្រស្រុក ដោយបានគូសបញ្ជាក់អំពីការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ការគ្រប់គ្រង និងបម្រើសេវាសាធារណៈជូនប្រជាជន និងលទ្ធផលសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងរយៈពេលត្រីមាសទី២ ឆ្នាំ២០២៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផល សកម្មភាពរបស់ក្រុមការងារចុះមូលដ្ឋានស្រុក និងលទ្ធផលធំៗមួយចំនួនស្ដីពីការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តកំពង់ធំ ពិសេសនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដោយបានការពារទប់ស្កាត់មិនឲ្យមានការកាប់ទន្រ្ទានជាថ្មី ហើយផ្ទៃដីដែលជនល្មើសបានកាប់ទន្ទ្រានរួច កងកម្លាំងចម្រុះដែលមានស្ថាប័នជំនាញពាក់ព័ន្ធកំពុងគ្រប់គ្រង និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះ ដែលបានប្រឹងប្រែងការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានលទ្ធផលល្អ និងបានដាក់ចេញនូវបទបញ្ជាមួយចំនួនក្នុងការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន ព្រមទាំងត្រូវវែកមុខរកជនល្មើស ដែលបានបំផ្លិចបំផ្លាញធនធានធម្មជាតិ ទោះបីមានបុណ្យស័ក្តិ និងអំណាចប៉ុណ្ណាក៏ដោយ ដើម្បីចាត់ការតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។
លោកស្នើសុំទៅក្រសួងស្ថាប័នពាក់ព័ន្ធ និងសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការរៀបចំការដាំដើមឈើនៅលើដី ដែលបានកាប់ទន្ទ្រានដោយខុសច្បាប់កន្លងមក ដើម្បីគ្រប់គ្រងដីធ្លីជារបស់រដ្ឋ និងធ្វើឲ្យធនធានធម្មជាតិ បានល្អប្រសើរឡើងវិញ៕