2024-01-05 02:01
398

កំពង់ធំ៖   ទំនាស់ដីធ្លីបានកើតឡើងយ៉ាងកក្រើក រវាងលោកយាយស៊ុន ឡៃ ចាន់ សុខលាង ជាមួយឈ្មោះសោ ស្រីពៅប្រចាំតំបន់អូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។មកដល់ពេលនេះអាជ្ញាធរ ភូមិ ឃុំ ស្រុកនិងខេត្តដោះស្រាយមិនចេញ រឺមិនខ្វីដោះ។

 លោកយាយស៊ិន ឡៃគាត់បានអះអាថាជាម្ចាស់ដីបានប្រាប់បណ្តាញសារព័ត៍មានយើងផ្ទាល់មាត់ថាះលោកយាយមានដីចំការចំនួន១០ហិកតា បានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ២០១៥មកដល់សព្វថ្ងៃ បានដាំដំឡូងមី ស្វាយចន្ទី បានអាស្រ័យផលជារៀងរាល់ឆ្នាំនិងមិនដែលមានបញ្ហាអ្វីកើតឡើងសោះ ទើបតែនៅពេលថ្មីៗនេះ បន្ទាប់ពីដំឡូងមី របស់លោកយាយទទួលបានផលហើយ ទើបលេចមុខឈ្មោះសោ ស្រីពៅ លើកគ្នាមកចំនួន១០នាក់រថយន្តកែឆ្នៃ១គ្រឿង មកលួចដកដំឡូងមីគាត់យកទៅលក់អស់។ក្នុងសកម្មភាពនោះលោកយាយបានប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះ បានត្រឹមទៅឈរអោបដៃមើល មិនហ៊ានឃាត់ឃាំងទៅលើក្រុមចោររបស់សោ ស្រីពៅទេ ហាក់បីទុកឪកាសឲក្រុមចោរសោ ស្រីពៅធ្វើសកម្មភាពដកដំឡូងមី លោកយាយស៊ិន ឡៃយ៉ាងរំភើយ ។ចំណែកលោកយាយស៊ុន ឡៃបានត្រឹមឈរសម្រក់ទឹកភ្នែកស្តាយផលដំណាំរបស់គាត់បានត្រឹមតែខំដាំ ឯក្រុមសោ ស្រីពៅមកប្រមូលផលយកយ៉ាងសប្បាយលើទឹកភ្នែកលោកយាយ។

 លោកយាយបានសូមណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តារកយុត្តិធម៏ជូនដល់គាត់ផង។

 រីឯអ្នកស្រី ចាន់ សុខលាង ​ បានប្រាប់បណ្តាញសារព័ត៍មាន យើងផ្ទាល់មាត់ថាះអ្នកស្រីមានដីចំការ៥ហិកតាបានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ២០១៥មកដល់សព្វថ្ងៃ បានដាំស្វាយចន្ទីនិងដំឡូងមី បានទទួលផលរៀងរាល់ឆ្នាំមិនដែលមានរឿងអ្វីកើតឡើងសោះ ទើបតែនៅថ្ងទី៣និងទី៤ ខែធ្នូ ឆ្នាំ២០២4 មានឈ្មោះ សោ ស្រីពៅ និងឈ្មោះ ជេបានចូលទៅកាប់បំផ្លាញផលដំណាំរបស់គាត់ចោលស្ទើរអស់ដូចជាដំឡូងមី៥ហិកតាស្វាយចន្ទី៥០០ដើម ។ សោ ស្រីពៅ បានគំរាមកំហែងថា បើនិយាយត្រូវនឹងអញដំឡូងមីណឹងអញឲដកយកចុះ តែបើនិយាយមិនត្រូវនឹងអញទេគឺដំឡូងមីនេះអញមិនឲដក ចង់ធ្វើអីអញ។បន្ទាប់ពីលឺសំលេងគំរាម កំហែងអ្នកស្រីបានត្រឹមបង្ហូរទឹកភ្នែកស្រក់លើផែនថ្ពាល់ទាំងគូរមកធ្លាក់មកដី មិនដឹងធ្វើអីបានជាមួយឈ្មោះសោ ស្រីពៅប្រចាំតំបន់នោះកើតទេ ទោះបីដីគាត់មានប័ណ្ណកាន់កាប់ត្រឹមត្រូវតាមច្បាប់ក៍ដោយក៍ឈ្មោះសោ ស្រីពៅនោះហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត។

 ប្រជាពលរដ្ឋនៅទីនោះបាននិយាយស្រដៀងៗគ្នាថា បើគ្មានអ្នកបញ្ជាពីក្រោយទេ គឺសោ ស្រីពៅនិងបក្សពួកមិនអាចធ្វើអ្វីៗស្រេចតែចិត្តបានទេ។

 សោ ស្រីពៅបានប្រាប់បណ្តាញសារព័ត៍មានយើងតាមទូរសព្ទ័មកថាដោយសាយាយឡៃទៅដាំលើដីរបស់គាត់ ហើយការដកដំឡូងមីនេះដោយសារតុលាការឲដក ទើបគាត់ហ៊ានដក។ទោះបីកម្លាំងប៉ុស្តិ៍ទៅឃាត់ក៍គាត់នៅតែដកដែរ ព្រោះអីថ្នាក់លើអ្នកឲដក។

 លោកសោម សំអឿនមេភូមិបណ្តោះអាសន្នអូរក្រពើកំពង់ល្បីខាងវាស់ដីរដ្ឋលក់ដីរាស្ត្រ បានប្រាប់បណ្តាញសារព័ត៍មានយើងថា ចំពោះរឿងអ្អ្នកទាំង៣នាក់លោកបានដឹងច្បាស់ហៅមកសម្រុះសម្រួលគ្នា២ទៅ៣លើកហើយមិនត្រូវគ្នា ដំឡូងមីយាយឡៃអ្នកដាំមែន ពីព្រោះជាដីរបស់គាត់ប្រាកដមែន ហើយសោ ស្រីពៅបានទៅដកមែន ដោយសំអាងថាយាយស៊ិន ឡៃទៅដាំលើដីរបស់សោ ស្រីពៅ។

 មហាជនក៍ដូចប្រជាពលរដ្ឋទូទៅនៅទីនោះ កំពង់តែរង់ចាំមើលថាតើអាជ្ញាធរមានសមត្ថកិច្ចរបស់ខត្តកំពង់ធំ មានឆន្ទះរកយុត្តិធម៏ជូនប្រជាពលរដ្ឋរងគ្រោះពិតប្រាកដបានដែររឹទេ៕