ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នេះ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបញ្ឈប់ការចែករំលែកនូវរូបភាព នៃអំពើហិង្សា និងឃាតកម្ម តាមបណ្តាញសង្គមគ្រប់ប្រភេទ ព្រោះវានាំឲ្យមានការប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងរងភាពឈឺចាប់។
លោក នេត្រ ភក្ត្រា បានសរសេរបង្ហោញប្រព័ន្ធតេឡេក្រាមថា «នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថា មានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្ម នៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងៗទៀតជាច្រើន»។
លោករដ្ឋមន្ត្រីដែលទើបឡើងកាន់តដំណែងរូបនេះ បានសរសេរទៀតថា «សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្ត និងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ»។
លោក នេត្រ ភក្ត្រា បានបន្ថែមទៀតថា «ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍ នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ ស្តីពី របបសារព័ត៌មាន គឺ ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាព នៃអំពើហិង្សា»។
លោករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា «ដើម្បីគោរពដល់ក្រុមគ្រួសារ នៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺ គោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង!»៕