2024-05-26 13:15
202

(កំពង់ធំ)៖ នៅទូទាំងខេត្តកំពង់ធំ ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ បានដំណើរការដោយរលូននិងមានសណ្តាប់ធ្នាប់ល្អ ចាប់ពីវេលាម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
   ក្នុងកិច្ចដំណើរការបោះឆ្នោតនេះ គណៈកម្មការរៀបចំការបោះឆ្នោត បានរៀបចំការងាររបស់ខ្លួន ទៅតាមនីតិវិធីរបស់ខ្លួន ក្នុងនោះដល់ពេលម៉ោងបោះឆ្នោត គេឃើញអង្គបោះឆ្នោតបានឈរតម្រង់ជួរចាប់លេខរៀង ទៅតាមគណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត។ សមាជិក សមាជិកាអង្គបោះឆ្នោតបានឈរតម្រង់ជួរតាមលេខរៀង ដែលគណៈកម្មការរៀបចំការបោះឆ្នោតបានកំណត់ជាបន្តបន្ទាប់ ក្នុងនោះការអនុញ្ញាតឲ្យចូលគឺចាប់លេខរៀង ដោយឡែកអង្គបោះឆ្នោតជាស្ត្រីមានផ្ទៃពោះ ជាអ្នកជំងឺ ឬពិការ គឺគណៈកម្មការរៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យចូលមុនដោយមិនបានចាប់លេខរៀងនោះទេ។   តាមការបញ្ជាក់ពីលោក ជា ពុំ ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្តកំពង់ធំ មាន៨១ឃុំ-សង្កាត់ ៩ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៥៨៥នាក់ អាសនៈ២៥ និងគណបក្សនយោបាយចំនួន៥ ក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា លេខរៀងទី១, គណបក្សកម្លាំងជាតិ លេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣, គណបក្សខ្មែររួបរួមជាតិ លេខរៀងទី៤ និងគណបក្សឆន្ទៈខ្មែរ លេខរៀងទី៥។
ដោយឡែក សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាស្រុកមាន៖
១. ស្រុកបារាយណ៍ មាន១០ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៨៦នាក់ មានអាសនៈ២១ មានគណបក្សនយោបាយចំនួន៥គឺ៖ គណបក្សកម្លាំងជាតិ លេខរៀងទី១ គណបក្សខ្មែររួបរួមជាតិ លេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣, គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤ និងគណបក្សឆន្ទៈខ្មែរ លេខរៀងទី៥។
២. ស្រុកកំពង់ស្វាយ មាន១១ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៧៩នាក់ មានអាសនៈ២១ មានគណបក្សនយោបាយចំនួន៥គឺ គណបក្សកម្លាំង ជាតិលេខរៀងទី១, គណបក្សខ្មែររួបរួមជាតិ លេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣, គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤ និងគណបក្សឆន្ទៈខ្មែរ លេខរៀងទី៥។
៣. ក្រុងស្ទឹងសែន មាន៨សង្កាត់ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៤៨នាក់ មានអាសនៈ១៧ គណបក្សនយោបាយចំនួន៥ គឺ៖ គណបក្សខ្មែររួបរួមជាតិ លេខរៀងទី១, គណបក្សប្រជាជនកម្ពុជា លេខរៀងទី២, គណបក្សឆន្ទៈខ្មែរ លេខរៀងទី៣, គណបក្សកម្លាំងជាតិ លេខរៀងទី៤ និងគណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៥។
៤. ស្រុកប្រាសាទបល្ល័ង្ក មាន៧ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៤៥នាក់ មានអាសនៈ១៧ គណបក្សនយោបាយចំនួន៤ គឺ៖ គណបក្សឆន្ទៈខ្មែរ លេខរៀងទី១, គណបក្សកម្លាំងជាតិ លេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី៤។
៥. ស្រុកប្រាសាទសំបូរ មាន៥ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៣៩នាក់ មានអាសនៈ១៥ មានគណបក្សនយោបាយចំនួន៤៖ គណបក្សឆន្ទៈខ្មែរ លេខរៀងទី១, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី២, គណបក្សកម្លាំងជាតិ លេខរៀងទី៣ និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី៤។
៦. ស្រុកសណ្តាន់ មាន៩ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៥១នាក់ មានអាសនៈ១៧ គណបក្សនយោបាយចំនួន៥៖ គណបក្សឆន្ទៈខ្មែរ លេខរៀងទី១, គណបក្សខ្មែររួបរួមជាតិ លេខរៀងទី២, គណបក្សកម្លាំងជាតិ លេខរៀងទី៣, គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤ និងគណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៥។
៧. ស្រុកសន្ទុក មាន១០ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៧៨នាក់ មានអាសនៈ២១ មានគណបក្សនយោបាយចំនួន៤៖ គណបក្សប្រជាជនកម្ពុជា លេខរៀងទី១, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី២, គណបក្សកម្លាំងជាតិ លេខរៀងទី៣ និងគណបក្សឆន្ទៈខ្មែរ លេខរៀងទី៤។
៨. ស្រុកស្ទោង មាន១៣ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត១០១នាក់ មានអាសនៈ២១ មានគណបក្សនយោបាយចំនួន៥៖ គណបក្សខ្មែររួបរួមជាតិ លេខរៀងទី១, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី២, គណបក្សឆន្ទៈខ្មែរ លេខរៀងទី៣, គណបក្សកម្លាំងជាតិ លេខរៀងទី៤ និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី៥។
៩. ស្រុកតាំងគោក មាន៨ឃុំ មាន១ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត៦០នាក់ មានអាសនៈ១៩ មានគណបក្សនយោបាយចំនួន៥៖ គណបក្សឆន្ទៈខ្មែរ លេខរៀងទី១, គណបក្សខ្មែររួបរួមជាតិ លេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣, គណបក្សកម្លាំងជាតិ លេខរៀងទី៤ និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី៥។
   គួរបញ្ជាក់ថា សម្រាប់ហិបឆ្នោតការបោះឆ្នោតក្រុមប្រឹក្សាខេត្ត គឺស្ថិតនៅក្នុងការិយាល័យការបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកដែរ ហើយសម្រាប់ស្រុកបីដែលមានតែ៤គណបក្សចូលរួមប្រកួតប្រជែង គឺស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទប្រាសាទសំបូរ និងស្រុកសន្ទុក៕