ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនប្រយ័ត្នជ្រុលបុកប៉ះជាមួយម៉ូតូមួយគ្រឿងទៀតជិះដោយនារីម្នាក់បណ្តាលឱ្យដួលបោកនឹងថ្នល់រងរបួសទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចភ្លើងស្តុបក្រោមស្ពានអាកាស៧ មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី កែងនឹងផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CP-7972 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើង ឆ្លងមកផ្លូវលេខ៥៩៨ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុកប៉ះជាមួយម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JP-4956ជិះដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតទៅលិច បណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងដួលអូសទៅនឹងថ្នល់រងការខូចខាតនិងរបួសទាំងពីរនាក់។ ក្រោយមកជនរងគ្រោះជាបុរសត្រូវបានរថយន្តសាមុយមន្ទីរពេទ្យរដ្ឋដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសមៈ ភ្លាមៗ។ ចំណែកជនរងគ្រោះម្នាក់ទៀតជានារីត្រូវបានម៉ូតូកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុករង់់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕