ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបផ្លូវលេខ៣១០ កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តឡិចស៊ីសLX470កៀររថយន្តព្រូសខណៈកំពុងឈប់ភ្លើងស្តុបបណ្តាលឱ្យរងការខូចខាត ហើយរថយន្តបង្កបានបន្តទៅបុកដើមឈើមួយដើមទៀតទើបទៅមុខលែងរួច ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BR-5276 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏បានឈប់ភ្លើងស្តុបពណ៌ក្រហម ភ្លាមនោះស្រាប់តែមានបុរសម្នាក់សង្ស័យជាកម្លាំងនគរបាល ដោយមានឯកសណ្ឋានក្នុងរថយន្តពាក់ស័ក្កិ៥ បើករថយន្តម៉ាកឡិចស៊ីសLX 470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-2610 ទំនងជាស្រវឹងផងនោះធ្វើដំណើរមកពីក្រោយកៀររថយន្តព្រូសខាងស្តាំបណ្តាលឱ្យរងការខូចខាត ភ្លាមនោះរថយន្តបង្កបានបន្តទៅមុខទាំងបញ្ច្រាសទិសចរាចរណ៍ទៅបុកដើមឈើមួយដើមទៀតរងការខូចខាតទៅមុខលែងរួច តែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហើយបានសម្របសម្រួលភាគីទាំងសងខាងដោយភាគីខាងរថយន្តបង្កព្រមទទួលកំហុសចេញថ្លៃជួសជុលទៅភាគីខាងរថយន្តរងគ្រោះដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕