2023-05-18 07:05
551

 

បាត់ដំបង:  យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយម ប្រេីប្រាស់បណ្តាញសង្គមជ្រាបថា កាលពីថ្ងៃទី១៧ខែ ឧសភាឆ្នាំ២០២៣ មានរូបភាពជាឃ្លីបវីដេអូ បង្ហោះក្នុងបណ្តាញសង្គមពីករណីក្មេងប្រុសចំនួន០៣នាក់ជិះម៉ូតូបង្ហោះតាមដងផ្លូវ បង្កឱ្យមានការរិះគន់ពីមហាជនពីគ្រប់មជ្ឈដ្ឋានក្នុងបណ្តាញសង្គម។ឃេីញព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ធ្វេីការសហការជាមួយក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានស្រាវជ្រាវរកក្រុមក្មេងនេះជាបន្ទាន់ ។នៅរសៀលថ្ងៃទី១៨ខែ ឧសភាឆ្នាំ២០២៣នេះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការបានរកឃេីញហេីយក្រុមក្មេងទាំង០៣នាក់នេះដែលពួកគេរស់នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងនិងនាំមកធ្វេីការសាកសួរ។ក្រោយសាកសួរពួកគេសុទ្ធតែបានទទួលស្គាល់នូវកំហុស ចំពោះសកម្មភាពដែលសង្គមមិនឱ្យតម្លៃ ហេីយបានប្តេជ្ញាថាឈប់ប្រព្រឹត្តិនូវសកម្មភាពបែបនេះបន្តទៀតនិងសូមយុវជនកុំយកគំរូតាមចំពោះសកម្មភាពមិនល្អរបស់ពួកគេ។