កែប៖ សកម្មភាពនៃការចាត់អាចម៍ដីរំលោភចូលឆ្នេរសមុទ្រខេត្តកែប មួយកន្លែង កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធព្រងើយកន្តើយគ្មានវិធានទប់ស្កាត់ ឬបង្ក្រាបនោះទេបណ្តែតបណ្តោលឱ្យបុគ្គលអ្នកមានលុយធ្វើការំលោភពដីឆ្នេររបស់រដ្ឋតាមអំពើចិត្ត។
សេចក្តីរាយការណ៍បានឱ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានបុគ្គលមានឥទ្ធិពល និងលុយកាក់ម្នាក់ បាននឹងកំពុងចាក់អាចម៍ដីលប់ចូលដីចំណីឆ្នេរសមុទ្រអស់ជាច្រើនម៉ែត ស្ថិតនៅចំណុច មុខសាលាខេត្តកែប នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ប្រភពបន្តទៀតថា ម្ចាស់ទីតាំងខាងលើបានទិញអាចម៍លាយថ្មដឹកយកមកចាក់បំពេញពង្រាប និងបំពេញដីរបស់ខ្លួនហើយបានចាក់រំលោភចូលក្នុងឆ្នេរសមុទ្ររបស់រដ្ឋទាំងបំពាន ប៉ុន្តែអាជ្ញាធរខេត្តកែបក៏ដូចជាមន្ត្រីជំនាញ និងអាជ្ញាធរសង្កាត ក្រុងមានវិធានការដើម្បីទប់ស្កាត់ឡើយ។
តាមប្រភពព័ត៌មាន បានឱ្យដឹងទៀតថា ករណីបុគ្គលមានឥទ្ធិពលចាក់អាចម៍ដីរំលោភចូលឆ្នេរសមុទ្រដែលមានទីតាំងនៅក្បែរនឹងច្រមុះសាលាខេត្តកែបនោះ កើតមានជាយូណាស់មកហើយ ប៉ុន្តែមហាជនហាក់មានចំងល់ថា ហេតុអ្វីសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរខេត្តនេះមើលមិនឃើញ? ឬមួយមានអ្វីបិទបាំងសកម្មភាពខុសច្បាប់នេះ បានជាអស់លោកមើលមិនឃើញបែបនេះ។
ពាក់ព័ន្ធរកណីចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅមុខក្បែរសាលាខេត្តកែបនេះ ក្រុមការងារ msj tv បានធ្វើការទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម ដើម្បីសាកសួរបំភ្លឺពីលោក ណុប សំអុល ចៅសង្កាត់កែប សកម្មភាពចាក់អាចម៍ដីនោះមានច្បាប់អនុញ្ញាត ឬគ្មានច្បាប់ និងមានវិធានការបែបណាដែរ? ដោយចូលមើលហើយមិនបានការឆ្លើយតបនោះទេ។
លោក ឃុត វុទ្ធី អភិបាលស្តីទីក្រុងកែប ក៏មិនអាចសុំការបញ្ជាក់ជុំវិញករណីចាក់អាចម៏ចូលសមុទ្រនេះដែរដោយប្រាប់យ៉ាងខ្លីថា «កំពុងជាប់រវុលប្រជុំ»៕