2024-02-13 11:02
419

(បាត់ដំបង)ៈ យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថារយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរមក   ទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបងនាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមឆ្នាំ២០២៤ នេះមានចំនួនសរុប ៨៩,៤៤៦ នាក់ កើនឡើង ១៥.៨៨% បើប្រៀបធៀបនឹង           រយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៧៧,១៩០នាក់ ។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំង ៨៩,៤៤៦ នាក់ក្នុងនោះ/ថ្ងៃទី០១ ត្រូវនឹងថ្ងៃទី០៩.ខែកុម្ភះ ឆ្នាំ២០២៤ មានភ្ញៀវសរុបចំនួន ១៥,៤៩៦នាក់ ក្នុងនោះភ្ញៀវជាតិ ១៥,២៥៨នាក់ ,ភ្ញៀវអន្តរជាតិ ២៣៨នាក់ /ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី ១០. ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្ញៀវសរុបចំនួន ៣៩,០៩៩ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៣៨,៨០៥នាក់ ភ្ញៀវអន្តរជាតិ ២៩៤នាក់ /ថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី ១១. ខែកុម្ភះ ឆ្នាំ២០២៤ មានភ្ញៀវសរុបចំនួន ៣៤,៥៥៧ នាក់ ក្នុងនោះភ្ញៀវជាតិ ៣៤,២១៥ នាក់ ភ្ញៀវអន្តរជាតិ ៨៧៤នាក់។

សរុបទាំង០៣ថ្ងៃមានចំនួន ៨៩,៤៤៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៨៨,៥៧២នាក់ កើនឡើង ១៥.៧៩ % បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៧៦,៤៩៤ នាក់-ភ្ញៀវអន្តរជាតិ ចំនួន ៨៧៤ នាក់ កើនឡើង ២៥.៥៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៦៩៦នាក់ ៕