ព្រៃវែង៖ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដ៏ធំ នៅក្នុងប្រទេសកម្ពុជា ចំនួន ០៣នាកត រួមនឹងគ្រឿងញៀន ជាច្រើនប្រភេទ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង បង្ក្រាបបាន បញ្ជូនទៅតុលាការ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងក្រោយពីកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការធ្វើវិធានការរដ្ឋបាលចំហ ក្នុងចំណុចគោលដៅផ្លូវជាតិលេខ ១ នៅវេលាម៉ោង ២២ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ស្ថិតក្នុងភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ជាជនជាតិវៀតណាម រួមនឹងបក្ខពួក ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ទី១- ឈ្មោះ ហ្វាមថី មិនហុង (PHẠM THỊ MINH HỒNG ) ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម។ ទី២- ឈ្មោះ កៅថី ធីវឹង (CAO THI THUỶ VÂN) ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម និង ទី៣- ឈ្មោះ ហ្វាម កៅអាន់ទឹង (PHAM CAO ANH TUẤN) ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម។
នគរបាលបានបញ្ជាក់ថា ជនសង្ស័យម្នាក់មានឈ្មោះ កៅថី ធីវឹង (CAO THI THUỶ VÂN) ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាមគឺមានដីកាបង្កាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនតាមសាលក្រមស្ថាពរលេខ ២១០ បគ ចខឃ/២២ ចេញដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឌិន ស៊ីវុទ្ធី ដោយអនុវត្តទោស ដាក់ពន្ធនាគារកំណត់មួយជីវិតពីបទៈ «ផលិតដោយខុសច្បាប់នូវសារធាតុញៀន និង រក្សាទុក ដឹកជញ្ជូន ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។
គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ហ្វាមថី មិនហុង បានហៅរថយន្តតាក់ស៊ី ដើម្បីដឹកខ្លួន និងបក្ខពួក ០២នាក់ទៀត ជនជាតិវៀតណាម រួមនឹងគ្រឿងញៀនមួយចំនួន ដោយច្រកថង់បិទជិត នៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិខ្ទរ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ គោលបំណងដឹកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងបាវិត ខេត្តស្វាយរៀង ។
លុះធ្វើដំណើរមកដល់ចំណុចគោលដៅត្រួតពិនិត្យ ចំណុចផ្លូវជាតិលេខ ១ ស្ថិតក្នុងភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានព័ត៌មានពីភ្នាក់ងារសម្ងាត់ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រៃវែង សុំកិច្ចសហការពីម្ចាស់រថយន្ត ដើម្បីធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញម្សៅពណ៌ស ចំនួន ០២ដុំ សង្ស័យជាសារធាតុញៀន និងម្សៅពណ៌កាហ្វេ ចំនួន ០១ដុំធំ សង្ស័យជាសារធាតុញៀន រួមទាំងសម្ភារៈវេចខ្ចប់ជាច្រើនទៀត ។
បន្ទាប់ពីត្រួតពិនិត្យ និងសួរនាំបឋម ជនសង្ស័យឈ្មោះ ហ្វាមថី មិនហុង បានសារភាពថា «វត្ថុតាង និងសម្ភារៈខាងលើជារបស់ខ្លួនពិតប្រាកដមែនហើយភា្លមៗកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏បាននាំខ្លួនជនសង្ស័យទាំង ០៣នាក់រួម និងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីធ្វើការសួរនាំបន្ថែមតាមនីតិវិធី»។
ក្រោយសួរនាំ កម្លាំងនគរបាលខេត្តព្រៃវែង បាននាំខ្លួនជនសង្ស័យឈ្មោះ ហ្វាមថី មិនហុង ទៅចង្អុលបង្ហាញទីតាំងផ្ទះរបស់ខ្លួននៅរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីឆែកឆេររកឃើញគ្រឿងញៀនជាច្រើនប្រភេទបន្ថែមទៀត។
សូមជម្រាបថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលខេត្តព្រៃវែង ចាប់បានគ្រឿងញៀនជាច្រើនប្រភេទ រួមមាន៖ ម្សៅពណ៌ស ទម្ងន់ ៧០៤,៤៣ ក្រាម (ហេរ៉ូអ៊ីន), ម្សៅពណ៌ត្នោត ៩៩៣,៨៣ ក្រាម (MDMA), ម្សៅម៉ត់ ១១៣,៥៥ ក្រាម (MDMA), ម្សៅពណ៌ស ១,៩៩ ក្រាម (មេតំហ្វេតាមីន), ម្សៅពណ៌សម៉ត់ ១៧៧,៥១ ក្រាម (កេតាមីន), រុក្ខជាតិក្រៀម ២.៥១២ ក្រាម, ម្សៅចំរុះ ១២.២៨៨ ក្រាម (មិនទាន់ច្បាស់លាស់) រួមនឹងសម្ភារៈមួយចំនួនធំទៀត សរុបម្សៅ និងរុក្ខជាតិដែលសង្ស័យជាសារធាតុញៀន គឺមានប្រមាណជិត ១៧ គីឡូក្រាម ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបាននគរបាលខេត្តព្រៃវែង កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ចាត់ការតាមនីតិវិធីច្បាប់ ៕