2024-06-30 14:54
232

ភ្នំពេញ៖ ក្រុមដៃស្អិត ចំនួន ០២នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនបរទេស ចំនួន ០២នាក់ ត្រូវបានកម្លាំងនាយករដ្ឋព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដេញប្រម៉ាញ់បង្ក្រាបបានភ្លាមៗ ក្រោយធ្វើសកម្មបានសម្រេច ប៉ុន្តែគេចមិនរួច។
ប្រតិបត្តិការខាងលើ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៤៥នាទី លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ១៣ ក្នុងសង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រទះឃើញជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ (ឡើងសេរីឆ្នាំ២០២០) ពាក់ស្លាកលេខ ភ្នំពេញ 1AH-5487 បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះឈ្មោះ KIM SOLBIN ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិកូរ៉េ បច្ចុប្បន្នស្នាក់នៅ សណ្ឋាគារ Onederz Phnom Penh ដែលកំពុងធ្វើដំណើរឆ្លងផ្លូវ បានសម្រេច។ 
   ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុច ផ្លូវសុធារស់(០៣) ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង ០៣នាក់៖ ទី១៖ ជនសង្ស័យឈ្មោះ គួក ពិសី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ទីកន្លែងស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២៖  ជនសង្ស័យឈ្មោះ មុំា ប្រុសវ័ន្ត ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិព្រែថ្មី សង្កាត់ព្រែកថ្មី  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំពោះសម្ភារដកហូតមាន ម៉ូតូ ០១គ្រឿង ម៉ាក Dream  C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-5487  (របស់ជនសង្ស័យ)។ 
​​​   បច្ចុប្បន្នកម្លាំងជំនាញបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង និងជនសង្ស័យធ្វើការសាកសួរកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕