2024-11-27 16:17
67

ខេត្តពោធិ៍សាត់៖ កំពូលមេចោរកម្មលួចដ៍សកម្មក្នុងដែនបឹងទន្លេសាបចំនួន០២នាក់និងកូនបង្កើតរបស់មេចោរម្នាក់ទៀតត្រូវបានប្រជានេសាទព័ទ្ធចាប់បានប្រគល់ជូនសមត្ថកិច្ច នគរបាលស្រុកកណ្ដៀង ខណៈកំពុងតែធ្វើសកម្មភាពលួចម៊ងរបស់ពួកគាត់ជាច្រើនខ្សែ ហើយដាក់លើទូកធំដើម្បីដឹកមកកាន់ទីលំនៅរបស់ពួកគេនៅឃុំកំពុងលួង ។

ហេតុការណ៍ដែលប្រជានេសាទចាប់បានប្រគល់ជូនសមត្ថកិច្ចនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវទឹកខាងក្រៅ ស្ថិតក្នុងភូមិកោះកែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា: ពួកគាត់ជាអ្នករបររកស៊ីនេសាទដោយប្រើឧបករណ៍ដាក់ម៊ងរាយ តាមដងទន្លេសាបក្នុងភូមិសាស្ត្រដែលខ្លួនរស់នៅ ហើយឧបករណ៍នេសាទរបស់គាត់ជាលក្ខណៈគ្រួសារត្រូវបានក្រុមចោរកម្មលួចយកទៅស្ទើររាល់ថ្ងៃ។ តែមុនពេលកើតហេតុខាងលើពួកគាត់បានឃើញក្រុមចោរដ៏សកម្មនេះបានធ្វើសកម្មភាពលួចសាម៊ងរបស់គាត់អស់ជាច្រើនខ្សែហើយនាំគ្នា ដាក់លើទូកធំ ហើយបម្រុងបើកសំដៅទៅខាងឃុំកំពង់ហ្លួងស្រុកក្រគរខេត្តពោធិ៍សាត់ដែលជាកន្លែងស្នាក់នៅរបស់គេ ពួកយើងក៏នាំគ្នាព័ទ្ធចាប់បានចំនួន០៣នាក់ រួមទាំងវត្ថុតាងរួចហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុកកណ្ដៀងដើម្បីបញ្ជូនទៅកាន់អធិការតែម្ដង។

ប្រភពពីប្រជានេសាទបានបន្តទៀតថា: ក្រុមចោរកម្មទាំងបីនាក់នេះគឺជាកំពូលចោរដ៏សកម្មដើរលួចគ្រប់ទីកន្លែងក្នុងដែនបឹងទន្លេសាប ទាំងនៅខាងត្បូងទន្លេសាបនិងខាងជើងទន្លេសាប បានន័យថាប្រជាពលរដ្ឋដែលរស់នៅរកស៊ីរបនេសាទមានដូចជាខេត្តកំពង់ឆ្នាំង.កំពង់ធំ.ពោធិ៍សាត់.សៀមរាប នៅបាត់ដំបងសុទ្ធតែទទួលរងគ្រោះដោយសារពួកក្រុមចោលទាំងនេះ ដោយលួចឆ្លងដែនគ្មានកោតក្រែងញញើតសមត្ថកិច្ចឡើយ។

បើតាមសមត្ថកិច្ចនគរបាលស្រុកកណ្ដៀងបានឲ្យដឹង: គឺប្រជាពលរដ្ឋដែលជាប្រធានាធនៅភូមិកោះក្អែក បានចាប់បានក្រុមចោរកម្មទាំងនេះដែលកំពុងធ្វើសកម្មភាពលួចមករបស់ពួកគេនៅចំណុចនិងភូមិកើតហេតុខាងលើ រួមទាំងវត្ថុតាង ហើយបានមកប្ដឹងដល់សមត្ថកិច្ចយើងដើម្បីចាត់ការតាមផ្លូវច្បាប់។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចរបស់យើងក៏បានទៅដល់កន្លែងគោលដៅ ក៏ឃើញក្រុមចោរកម្មទាំងបីនាក់រួមទាំងវត្ថុតាងនៅនឹងកន្លែងពិតប្រាកដមែន ហើយកម្លាំងជំនាញរបស់យើងក៏បំពេញនីតិវិធីជនសង្ស័យទាំងបីមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងដើម្បីចាត់ការបន្ត។

នគរបាលស្រុកកណ្ដៀងផ្នែកខាងជំនាញបន្តថា: ជនសង្ស័យទាំងបីមានឈ្មោះដូចខាងក្រោម ១/ ឈ្មោះ ង្វៀង យ៉ំាងកាំ ភេទប្រុស អាយុ៥១ឆ្នាំ

២/ ឈ្មោះ ង្វៀង យ៉ំាងហាយ ភេទប្រុស អាយុ៥២ឆ្នាំ

៣/ ឈ្មោះ ង្វៀង យ៉ំាងចូក ភេទប្រុស អាយុ១៣ឆ្នាំ ជនសង្ស័យទាំង០៣នាក់ជា(ជនជាតិវៀតណាម)រស់នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រីឯវត្ថុតាងមាន( ទូកកាណូតចំនួន០៣គ្រឿង នឹងម៊ងត្រីប្រម៉ាមួយចំនួនធំ ថ្នាំញៀនចំនួន៥កញ្ចប់តូចៗនិងប្រដាប់ជក់មួយឈុតនិងទូរស័ព្ទដៃចំនួន០២គ្រឿង)។

បច្ចុប្បន្នជនសង្ស័យទាំងបីកំពុងស្ថិតនៅការឃុំខ្លួនរបស់អធិការនគរបាលស្រុកកណ្ដៀងដើម្បីបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់ទៅកាន់តុលាការ។ ហើយក៏សូមបញ្ជាក់ដែរថាក្នុងចំណោមកំពូលមេចោរកម្មលួចឧបករណ៍នេសាទរបស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសារនៅតាមមាត់បឹងទន្លេសាបក្នុងចំណោមចំនួន០៣នាក់នេះ មានម្នាក់ឈ្មោះ ង្វៀង យ៉ំាងកាំ ភេទប្រុស អាយុ៥១ឆ្នាំ ទើបនឹងត្រូវចេញព័ន្ធនាគារថ្មីៗនេះតែប៉ុណ្ណោះ៕