2023-05-03 04:05
719

 

កំពត៖ សមត្ថកិច្ចនគរបាលខេត្តកំពត បានឃាត់ខ្លួនក្មេងទំនើង "ក្រុមNG ZIN" បានចំនួន០២នាក់ ដែលក្រុមនេះតែងតែងធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈបង្កភាពរញ៉េរញ៉ៃ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងមានហានិភ័យខ្ពស់អាចបង្កឲ្យមានគ្រោះដទៃផងដែរ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសរសេរថា "ក្រុម NG ZIN យកមកបានម្នាក់ទៀតហើយ ចាំបន្តិចទៀតចាំធ្វើការជាមួយក្រុម NG ZIN ព្រោះកំពុងយកបន្ថែមទៀត សក់ដល់ករហើយ"។

លោកស្នងការសូមបញ្ជាក់បន្ថែមទៀតថា "មានបងប្អូនឆ្ងល់ថាស្អីគេ NG ZIN ឈ្មោះនេះជាឈ្មោះរបស់ក្រុមក្មេងទំនើង ដែលតែងតែបង្ហោះម៉ូតូនៅតាមទីសាធារណៈ"។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ក្នុងករណីបងប្អូនអាចផ្តល់ពត៏ជាក់លាក់ឈានទៅរកឃើញក្រុមក្មេងទំនើងទាំងអស់នេះបានយើងខ្ញុំនឹងផ្តល់ថវិកា ចំនួន ៥០មុឺនរៀល និងរក្សារការសំងាត់ជូន"។

បច្ចុប្បន្ននេះ សមត្ថកិច្ចស្នងការនគរបាលខេត្តកំពត កំពុងបន្តស្រាវជ្រាវប្រមូលក្រុមក្មេងទំនើង NG ZIN ជាបន្តបន្ទាប់ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់៕