ព្រះវិហារ ៖ នៅរសៀលម៉ោង០៩:៣០នាទីព្រឹកថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២៣នេះ កំលាំងសង្កាត់ សហកាជាមួយ ផ្នែក រដ្ឋបាលព្រៃឈើរវៀង ស្ទាក់ឃាត់រថយន្ដឡង់គ្រីស័រ ពណ៌ប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC 8538 ដឹកឈើប្រណិត១គ្រឿង បាននៅផ្លូវអូគរគី ក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
តាមការបញ្ជាក់ឲដឹងពីលោក យឹម វាសនា នាយរងសង្កាត់រដ្ឋបាលព្រៃឈើរវៀងបានឲដឹងថា រថយន្ដដឹកឈឺប្រណិតខាងលើ ត្រូវបានកំលាំងជំនាញរដ្ឋបាលព្រៃឈើតាមដាននិងអង្កេត លុះដល់ព្រឹកថ្ងៃកើតហេតុខាងលើរថយន្ដ១គ្រឿងនោះបានកំពុងធ្វើសកម្មភាពដឹកឈើនៅក្នុងស្រុករវៀង ឆ្លងកាត់ផ្លូវអូគរត្រូវបានកំលាំងជំនាញចុះបង្ក្រាប់បាននៅចំនុចនោះបានតែម្ដង ក្រោយពីការបង្ក្រាប់ភ្លាមៗក៏បានស្នើរសូមសហកាពីកំលាំង អធិការដ្ឋាននគរបាលស្រុករវៀងចូលរួមផងដែរ។
ក្រោយពីការបង្ក្រាប់រថយន្ដខាងលើនោះរួចមកមន្ត្រីជំនាញត្រួតពិនិត្យឃើញក្នុងរថយន្ដខាងលើនោះដឹកឈើប្រណិតអាប្រភេទឈើធ្នុងពេញរថយន្ដ ក្រោយពីត្រួតពិនិត្យរួចកំំលាំងជំនាញនិងកំលាំងសហការបញ្ជូនរថយន្ដនិងវត្ថុតាងខាងលើយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀងដើម្បីចងក្រងសុំនុំរឿងចាត់ការតមនិតិវិធីច្បាប់៕