បន្ទាយមានជ័យ :ក្បួនរថយន្តដឹកជញ្ជូនទំនិញនិងរថយន្តដឹកអ្នកដំណើរនៃប្រតិភូប្រទេសមហាអនុតំបន់មេគង្គ(GMS)ដែលចេញដំណើរពីទីក្រុងគុនមិញ ធានីនៃខេត្តយូណាន សាធារណរដ្ឋប្រមានិតចិនឆ្លងកាត់ប្រទេសឡាវ និងថៃ រួចមកដល់ប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៤ ។
កម្មវិធីនេះមានឈ្មោះថា :"ប្រតិបត្តិការសាកល្បងពីទីក្រុងគុនមិញមករាជធានីភ្នំពេញនៃកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គដំណាក់កាលប្រមូលផលដំបូង " ។
ក្បួននេះបានបន្តដំណើរតាមផ្លូវជាតិលេខ៥ កាត់ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កណ្តាល ហើយនៅម៉ោងជាង៥ល្ងាចថ្ងៃដដែលបានទៅដល់គោលព្រែកព្នៅរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នារាជធានីភ្នំពេញដោយសុវត្ថិភាពហើយ ។
នៅច្រកស្ទឹងបត់ ក្បួនរថយន្តនិងប្រតិភូនេះត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ កក់ក្តៅនិងស្និតស្នាលដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំតំណាងឲ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកវរសេនីយ៍ឆោម ភ័ព នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់និងមន្ត្រីពាក់ព័ន្ធ ។
លោកវរសេនីយ៍ឆោម ភ័ព នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ប្រាប់សារព័ត៌មាននាព្រលប់ថ្ងៃទី២៧ខែមុថុនាថា: ក្បួនរថយន្តដឹកជញ្ជូនទំនិញនិងរថយន្តដឹកអ្នកដំណើរនៃប្រតិភូប្រទេសមហាអនុតំបន់មេគង្គនេះ មានរថយន្តធុនធំដឹកជញ្ជូនទំនិញ(Heavy Truck ) ចំនួន៥គ្រឿង រថយន្តក្រុង(Bus) ២គ្រឿងនិងប្រតិភូមានចំនួន៥២នាក់ ដែលភាគច្រើនជនជាតិចិននិងឡាវ ភូមា ថៃ កម្ពុជានិងវៀតណាម ព្រមទាំងជាត់សាសន៍ចម្រុះដែលពួកគេបម្រើការអោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជាម្ចាស់កម្មវិធីរៀបចំកម្មវិធីដំណើរក្បួនរថយន្តនេះ ។
លោកបន្តថា: នៅល្ងាចដដែល ក្បួននេះបានទៅដល់គោលដៅ នាខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រសួងបានធ្វើកម្មវិធីទទួលស្វាគមន៍ផ្លូវការនៅទីនោះ ។
ចំណែកលោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យអោយដឹងដែរថា: លោកនិងមន្ត្រីជាច្រើននៃមន្ទីរនាថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៤ បានកិច្ចសហការនិងសម្របសម្រួលដល់ដំណើរការសាកល្បងនៃប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរបស់ក្បួនរថយន្តនិងប្រតិភូដឹកជញ្ជូននៃប្រទេសមហាអនុតំបន់ទន្លេមេគង្គតាមច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់នេះ ដោយរលូននិងជោគជ័យដូចគ្រោងទុក ៕