ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០៥នាក់ធ្វើសកម្មភាពឆក់កាបូប ក្រោយពីឃាត់ខ្លួន កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២៣នេះ អនុវត្តតាមនីតិវិធី។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រាប់ថាៈនៅវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ជនសង្ស័យម្នាក់ ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ កាបូប) ប្រព្រឹត្តកាលពីវេលាម៉ោង០៣ និង០០នាទីយប់ចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខកាស៊ីណូកាឡាក់ស៊ី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ សោម ដានី ភេទស្រី អាយុ២៣ឆ្នាំ បច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោក បានបន្តថាៈជនសង្ស័យឈ្មោះ មិន តុលា (ហៅឌី) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ជននេះរួមទាំងបក្ខពួក ចំនួន០៥នាក់ទៀត ជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពឆក់យក កាបូបពីជនរងគ្រោះ ពេលកំពុងជិះម៉ូតូជាមួយប្ដី បណ្តាលឲ្យដាច់ខ្សែ កាបូបធ្លាក់ទៅលើដី ភ្លាមនោះជនសង្ស័យឈ្មោះ មិន តុលា(ឌី) បានលតចុះពីលើម៉ូតូទៅរើសកាបូបនោះ ក៏ត្រូវបានសន្តិសុខដែលយាមនៅក្បែរនោះធ្វើការឃាត់ខ្លួនបានតែម្ដង ចំណែកបក្ខពួកបានជិះម៉ូតូគេចខ្លួន។ ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យខាងលើ នាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ៖ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតប្រាកដមែន ៕ ចំណែកកាបូប ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដើមវិញ ។