2024-05-27 21:15
216

(កែប) ៖    នាថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២៤នេះ លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកែប បានឲ្យដឹងថា ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ខេត្តកែបបានបញ្ចប់រួចរាល់ ១០០ ភាគរយ ដោយមិនមានអវត្តមានអង្គបោះឆ្នោតណាមួយនោះទេ។
ម៉្យាងទៀតបរិយាកាសបោះឆ្នោត មានភាពរលូនល្អ ស្ងប់ស្ងាត់ និងសណ្តាប់ធ្នាប់ សន្តិសុខល្អផងដែរ។
    លោកឌឺ វុទ្ធី បានបន្ថែមទៀតថា សម្រាប់ខេត្តកែប មានការិយាល័យ បោះឆ្នោតចំនួន២ គឺទី១ នៅសាលាបឋមសិក្សាហ៊ុន សែន កែប ការិយាល័យលេខ ០០១ និងទី២ គឺស្ថិតនៅ សាលាឋបមសិក្សា ពង ទឹក ការិយាល័យលេខ ០០២។
ក្នុងនោះមានអង្គបោះឆ្នោតសរុប ៣១រូប និងមានគណបក្សនយោយបានចូលរួមចំនួន ៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។