2024-01-15 06:01
229

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ២នាក់ជាមួយថ្នាំញៀន២គីឡូក្រាម និង៥៦ក្រាមទៅតុលាការ ពាក់ព័ន្ធ ពីបទជួញដូរ រក្សាទុកកែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត។
    ជនសង្ស័យ មានឈ្មោះ វ៉ូ ទន់ណាម  អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK, និងឈ្មោះ ង្វៀង ទន់ហៀប  អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK។
    សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង ៣និង៤៥នាទីរសៀល កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរីCKស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

     ជាលទ្ធផលក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងវត្ថុតាង រួមមាន ដុំម្សៅក្រាមពណ៌ស ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៤កញ្ចប់ ទម្ងន់ ២៥០០,៥៦ក្រាម(២គីឡូក្រាម និង៥៦ក្រាម), សារធាតុគីមីផ្សំចំនួន២កញ្ចប់ ទម្ងន់ ១៤៥៧,៣៦ក្រាម, អាសុីត ៩ដប, ម្សៅស្ងួតម៉ត់ ១គីឡូក្រាម, ក្រាមសូដ្យូម ១កញ្ចប់ធំ, ថ្នាំដបម៉ាក Makun ៤ដប, ឆ្នាំងចំហុយ សម្ងួតចំនួន៣, បំពង់កែវជក់ ៥, ទូរសព្ទ័ដៃ ៣គ្រឿង, លិខិតឆ្លងដែន ៤ក្បាល, អត្តសញ្ញាណប័ណ្ណវៀតណាម ៤សន្លឹកព្រមទាំងឧបករណ៍ សម្ភារៈមួយចំនួនទៀត ៕