2023-06-30 18:00
323


យុវជនខេត្តកំពតជាច្រើននាក់ នាថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២៣នេះ បានមកជួបជុំគ្នានៅមន្ទីរបក្សខេត្តកំពតដើម្បីជួយរៀបចំការងារតុបតែងរថយន្តដង្ហែក្បួនឃោសនាគណបក្សប្រជាជនកម្ពុជា និងមកទទួលយកសម្ភារៈប្រើប្រាស់ សម្រាប់យុទ្ធនាការឃោសនានៅថ្ងៃទី១កក្កដាថ្ងៃស្អែក។


ពួកគេបានបង្ហាញទឹកចិត្តរីករាយ និងថាការមកចូលរួម ដោយឆន្ទៈផុសចេញបេះដូង ដោយទឹកចិត្តស្រឡាញ់ និងគោរពដឹងគុណមេដឹកនាំ និងគណបក្សប្រជាជន។ 
យុវជនខេត្តកំពតបានត្រៀមខ្លួនរួចរាល់ ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ពួគគេថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ជាឱកាសមួយដែលពួកគេបានទទ្ទឹងរង់ចាំអស់រយៈពេល៥ឆ្នាំមកហើយ។
ពួកគេរំភើបរីករាយយ៉ាងខ្លាំងណាស់ ព្រោះយល់ថា តាមរយៈយុទ្ធនាការឃោសនាបោះឆ្នោតនេះ  ពួកគេនឹងបានប្រើប្រាស់សិទ្ធិ  បានបង្ហាញអំពីការគាំទ្រ ការស្រឡាញ់ និងការដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ដែលធ្វើឲ្យពួកគេមានកំណើត ទទួលបានឱកាសសិក្សាអប់រំ និងឱកាសការងារដូចសព្វថ្ងៃ។
យុវជនខេត្តកំពតបានលើកឡើងថា ការចូលរួមដង្ហែក្នុងយុទ្ធនាការឃោសនាជាមួយគណបក្សប្រជាជន គឺផុសចេញពីបេះដូង ពីឆន្ទៈ មិនចង់បានអ្វីក្រៅតែ ពីឃើញប្រជាពលរដ្ឋចូលរួមគាំទ្រ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនឲ្យដឹកនាំប្រទេសបន្តទៀត។

សម្រាប់ក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពត នៅថ្ងៃស្អែកនឹងឡើងនៅបរិវេណរង្វង់មូលទុរេន មានការជួបជុំថ្នាក់ដឹកនាំសមាជិក សមាជិកបក្ស និងពលរដ្ឋអ្នកគាំទ្រ ដើម្បីទស្សនា និងស្តាប់ការថ្លែងសន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា រួចទើបធ្វើដំណើរដង្ហែចេញទៅតាមគោលដៅនៅតាមបណ្តាក្រុងស្រុកទូទាំងខេត្ត។