2023-08-01 12:47
412


ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី០១-១០ ខែសីហា ឆ្នាំ២០២៣ នេះបានហក់តម្លៃខ្ពស់ដោយសាំង ៤.៥៥០៛/លីត្រ ឡើងថ្លៃ ៤០០៛/លីត្រ, ម៉ាស៊ូត ៤.៤៥០៛/លីត្រ ឡើងថ្លៃ ៤៥០៛/លីត្រ។ 


នេះបើយោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញផ្សាយ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះ។ 
ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែ សីហា ៤.៨១៨រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៧១៨រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO so ppm។ 
ក្រសួងបានបញ្ជាក់ថា «ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន ៦,៥សេនដុល្លារ/លីត្រ»។ 
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា «ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែសីហា ឆ្នាំ២០២៣ នឹងចុះមក ៤,៥៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA១ និង៤,៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S0ppm៕