បន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងប្រមាណជាង ១០នាក់ ជិះម៉ូតូ ចំនួន ០៨គ្រឿង បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះភ័យខ្លាំងផ្តួលម៉ូតូរត់ទាំងភ្នែកកញ្ចឹង.ក យករួចតែខ្លួន ត្រូវក្រុមជនាង្ស័យដុតម៉ូតូ ០១គ្រឿងចោល។
ក្នុងករណីក្រុមជនអន្ធពាលដេញកាប់ជនរងគ្រោះមិនរួចដុតម៉ូតូចោលនេះ កើតឡើងនៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះត្រូវបានកម្លាំងនគរបាលចុះប្រតិបត្តិការដោយឃាត់ខ្លួនមនុស្ស ចំនួន ០៦នាក់ផងដែរ។
លោកវរសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាល បានប្រាប់ថា ក្រុមក្មេងទំនើងមានគ្នាមិនតិចជាង ១០នាក់ ប្រដាប់ដោយកាំបិត ,ដំបង និងដុំថ្ម ជិះម៉ូតូ ០៨គ្រឿង ដេញប៉ុនប៉ងកាប់ និងវាយជនរងគ្រោះកំពុងធ្វើដំណើរតាមដងផ្លូវពីចំណុចរង្វង់មូលផ្លូវលេខ៥៨ រហូតដល់ស្តុបផ្សារកណ្តាល។ លោកបន្តទៀតថា ដោយជនរងគ្រោះដឹងខ្លួនគេចផុតបណ្តាលឲ្យឌួលម៉ូតូចោលរត់ចូលផ្ទះអ្នកស្រុកឲ្យជួយហើយត្រូវបានក្មេងទំនើងដុតម៉ូតូ ០១គ្រឿង របស់ជនរងគ្រោះឆេះអស់សល់តែគ្រោងឆ្អឹង។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងបានបញ្ជាក់ថា ក្រោយឃាត់ក្មេងទំនើង ចំនួន ០៦នាក់ យកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងឈានទៅរកចាប់បក្ខបន្តទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ព្រមទាំងបន្តស្រាវជ្រាវបក្ខពួកដែលកំពុងរត់គេចខ្លួនបន្ថែមទៀត៕