2023-07-13 18:36
462


កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣  វេលាម៉ោង ១០និង៣០នាទី ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ  និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ០៥គ្រួសារ ធ្ងន់ ០៣គ្រួសារ និងស្រាល ០២គ្រួសារ ស្ថិតនៅក្នុងភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ 


   នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ មកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត។
   អភិបាលខេត្តកំពង់ស្ពឺ បានបន្តទៀតថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក  អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
   ចំពោះអំណោយដែលផ្តល់ជូន រួមមាន៖ គ្រួសាររងគ្រោះធ្ងន់ ចំនួន ០៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី ១យួរ, មី១កេស,ឃីត ១កញ្ចប់,ប្រេងឆា ១ដប,តង ១, និងថវិកា ១៥ម៉ឺនរៀល។ ដោយឡែកគ្រួសាររងគ្រោះស្រាល ចំនួន ០២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី ១យួរ, មី១កេស,ប្រេងឆា ១ដប, និងថវិកា ២ម៉ឺនរៀល៕