ភ្នំពេញ៖ ចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ១ ខែសីហាឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់នៅពន្ធនាគារជាបណ្ដោះអាសន្នដោយសារដកកាំភ្លើងបាញ់ជញ្ជាំងផ្ទះជាច្រើនគ្រាប់ព្រោះតែប្រចណ្ឌប្រពន្ធជាមួយបុរសម្នាក់ទៀត។
ជនត្រូវចោទដែលជាជនដៃដល់មានឈ្មោះថា វង្ស ប៊ុនហាក់ អាយុ៤៣ឆ្នាំ មុខរបរអ្នកបង្កើតវីដេអូក្នុង You tube ។
សូមរំលឹកថា កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវបេតុង (អតីតផ្សារPCចាស់) ចុះពីផ្លូវ៣៧១ ចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបាញ់ប្រហារមួយបានកើតឡើង ដោយសារបុរសដែលជាជនបង្កបានឆែកទូរស័ព្ទដៃរបស់ប្រពន្ធស្រាប់តែឃើញឆាតរបស់ប្រពន្ធខ្លួនលេងជាមួយប្រុសដទៃ ខណៈដែលប្រុសដទៃម្នាក់នោះ ត្រូវជាអ្នកធ្វើការនៅក្រុមហ៊ុនជាមួយគ្នា។
បន្ទាប់ពីបានអានសាច់រឿងឆាតរវាងខាងស្រីនឹងខាងប្រុសរួចរាល់ បុរសជាប្តីកើតចិត្តខឹង ដោយសារភ្លើងប្រចណ្ឌផង ហើយខ្លួនក៏មានកាំភ្លើងផង ក៏បានបើកបររថយន្តម៉ាក FORD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BP-8001 ធ្វើដំណើរតម្រង់ទៅកាន់ផ្ទះបុរសរងគ្រោះ គ្រាន់តែទៅដល់ភ្លាម ជនបង្កបានដកកាំភ្លើងបាញ់សំដៅទៅកាន់ផ្ទះជនរងគ្រោះចំនួន៣គ្រាប់ រួចក៏បើករថយន្តចេញពីទីតាំងកើតហេតុបាត់តែម្តង។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចោទប្រកាន់ជាផ្លូវការនិងសម្រេចឃុំខ្លួននៅពន្ធនាគារម១ ជាបណ្តោះអាសន្ន៕