2024-10-26 10:10
52

 កិច្ចប្រជុំខាងលើនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារD សាលាខេត្តរតនគិរីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តរតនគិរី។

នៅក្នុងឱកាសនោះ ឯកឧត្តម មួង ប៉ាង បានចាត់ទុកកិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ខ្លំាងណាស់ សម្រាប់គ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមផ្តល់យោបល់ ពិភាក្សាទៅលើ ក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន ដែលជាធាតុចូលសម្រាប់រៀបចំ សេចក្តីព្រាងចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ដែលរួមមាន៖ យុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សាំ នឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ  ដើម្បីឈានទៅរៀបចំ សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នំាក្នុងអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត  ដើម្បីឆ្លើយតបទៅនឹងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ។ 

ឯកឧត្តម អភិបាលរងខេត្តបានស្នើឱ្យ លោក លោកស្រីដែលបានអញ្ជើញមកពី តំណាងក្រុមប្រឹក្សាខេត្ត តំណាងក្រុមប្រឹក្សាក្រុង ស្រុក តំណាងគណៈកម្មាធិការនានា មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក  អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ត្រូវយកចិត្តទុកដាក់ដើម្បីពិនិត្យ ផ្តល់យោបល់ឱ្យបានគ្រប់ជ្រុងជ្រោយនិងហ្មត់ចត់បំផុតទៅលើ សេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍  និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន និងឯកសារផ្សេងៗទៀត អំពីខ្លឹមសារ អត្ថន័យ ពាក្យបច្ចេកទេសពីព្រោះកិច្ចការទាំងនេះ មានភាពស្មុគ្រស្មាញ សំាញុំា ហើយមានការលំបាកច្រើន ។ 

ឯកឧត្តមបញ្ជាក់ថា ក្នុងជំហានទី២ ដំណាក់កាលទី១ គឺរៀបចំការវិភាគស្ថានភាព សេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍  និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន ក្នុងដំណាក់កាលទី២ រៀបចំសេចក្តីព្រាងសៀវភៅផែនការអភិវឌ្ឍន៍ និងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅផែនការអភិវឌ្ឍន៍ខេត្ត ចំពោះសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍  និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នំាដែលបានសម្រេច គឺជាមូលដ្ឋានសម្រាប់រៀបចំកម្មវិធីវិនិ យោគបីឆ្នំារំកិល ពិសេសសម្រាប់ឆ្នាំនៃអាណត្តិក្រុមប្រឹក្សា ៕