2023-12-04 04:12
394

ព្រះសីហនុ៖          បុគ្គលចំនួន ០៦នាក់ បានក្លែងភេទជាសង្ឃក្លែងក្លាយ ដើររៃអង្គាសប្រមូលបច្ច័យពីប្រជាពុទ្ធបរិស័ទ ក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន យកមកសាកសួរ និងបន្តនិតិវិធីតាមផ្លូវច្បាប់។ 

 ករណីបង្ក្រាបក្រុមទមិឡបំផ្លិចបំផ្លាញវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ អនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសម្របសម្រួលនីតិវិធីច្បាប់ដោយបលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងខេត្តព្រះសីហនុ។ 

 ប្រភពបានឲ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ សហការជាមួយមូលដ្ឋានអាវុធហត្ថស្រុកព្រែនប់ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានចុះស្រាវជ្រាវ និងឃាត់បានជនសង្ស័យ ចំនួន ០៦នាក់ ជាសង្ឃក្លែងក្លាយដើរប្រមូលបច្ច័យពីប្រជាពុទ្ធបរិសទ្ធ យ៉ាងសកម្មបង្កឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរបំផុត។

 ក្រុមអន្ទិតអត់សីលក្លែងបន្លំខ្លួនជាសង្ឃទាំង ០៦នាក់ រួមមាន 

  ទី១- ឈ្មោះ គាត ពៅ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

  ទី២- ឈ្មោះ គាត បឿន ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

  ទី៣- ឈ្មោះ សាត់ រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា ទីកន្លែងកំណើត ភូមិស្ពាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ (ដេកនៅលើផាស់អាប់)។ 

  ទី៤- ឈ្មោះ សន ឃឹម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ទីលំនៅ បច្ចុប្បន្នភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

  ទី៥- ឈ្មោះ សេន វីរៈ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងភូមិ ពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្ននៅ ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។ 

  ទី៦- ឈ្មោះ វង នីត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

 បច្ចុប្បន្ន ជនសង្ស័យក្លែងបន្លំជាសង្ឃដើររៃអង្គាសបច្ច័យតាមដងផ្លូវពីប្រជាពលរដ្ឋនោះ អាវុធហត្ថកំពុងសាកសួង និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕