2023-06-20 09:06
405

ភ្នំពេញ៖ ក្រុមសិស្សសាលាស្រីវាយតប់គ្នាបង្ហោះផ្អើលពេញសង្គមហ្វេសប៊ុក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនយកមកអប់រំ ណែនាំ ធ្វើកិច្ចសន្យាឲ្យវិលត្រឡប់ទៅវិញ។ 


ការបង្ក្រាបក្រុមសិស្សស្រីទំនើង ធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៩និង០០នាទី ករណីវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួស ប្រព្រឹត្តនៅចំណុចដីឡូត៍លេខ ៣១D ផ្លូវលេខ ២៧១ ក្រុមទី០១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ។ 
បន្ទាប់ណីឃាត់ខ្លួនក្រុមសិស្សទាំង ០៨នាក់ ដោយមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការណែនាំ អប់រំ ដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿង ដល់សិស្សខាងលើ ព្រមទាំងមានការធានាពីអាណាព្យាបាល នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីយកទៅអប់រំបន្ត។ 
បច្ចប្បន្នសិស្សស្រីទាំង ០៨នាក់ ក្រោយពីបានធ្វើការដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿងព្រមទាំងមានការធានាពីអាណាព្យាបាលរួច សមត្ថកិច្ចបានប្រគល់ជូនលោកនាយកសាលាដើម្បីអប់រំនៅសាលាបន្ត៕