2024-06-19 07:06
136

តាកែវ៖ នារសៀលថ្ងៃ ចន្ទទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណ:កម្មាធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញបើកកិច្ចប្រជុំជាមួយនឹងលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី ជាអភិបាល អភិបាលរងក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងសប្បុរសជននានា ដើម្បីគៀងគរថវិការសម្រាប់ទ្រទ្រង់ការងារមនុស្សធម៌ របស់សាខាកាកបាទក្រហកម្ពុជាខេត្តតាកែវ នៅក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា សម្រាប់ឆ្នាំ២០២៤ ។
   ឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយការងារមនុស្សធម៌ របស់ សាខាកាកបាទក្រហម កម្ពុជាខេត្តតាកែវ ដែលបានអនុវត្តន៍កន្លងមក ក្នុងការចុះជួយបងប្អូន ប្រជាពល រដ្ឋនៅតាមបណ្ដាក្រុង ស្រុកទាំង១០ ក្នុងខេត្តតាកែវ ដែលបានកើតមានឡើងដោយប្រធានសក្តិ គ្រោះធម្មជាតិ រន្ទះបាញ់ គ្រោះទឹកជំនន់ រងគ្រោះរាំងស្ងួត រងគ្រោះថ្នាក់ផ្សេងៗ និងបានជួយជនទីទាល់ក្រីក្រជាច្រើននាក់ ដោយមិនរើសអើងជាតិសាសនា ព៌ណសប្បុរ ជាតិសាសនា និងនិន្នាការនយោបាយអ្វីទាំងអស់ សំខាន់ជួយ បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ 
  ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស ធនតូច មធ្យមទាំងអស់ និងសប្បុរសជនជិតឆ្ងាយ បន្តជួយបរិច្ចាកធនធាន និងសម្ភារៈ ផ្ទាល់ខ្លួន ដើម្បីបានរួមចំណែក យ៉ាងសំខាន់ ក្នុងចូលរួមជាមួយការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តធ្វើសកម្មភាពមនុស្សធម៌ នៅតាមមូលដ្ឋាន ដើម្បីទុក្ខប្រើប្រាស់សម្រាប់ជាប្រយោជន៍ ជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលជួបប្រទះ នូវគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តតាកែវ ៕