2024-06-19 07:06
132

កំពង់ស្ពឺ៖ លោក សែម សុធី និងអ្នកស្រី ផាត់ ស៊ីវន ជាបេក្ខជនក្រុមប្រឹក្សាស្រុកភ្នំស្រួច មកពីគណបក្សឆន្ទៈខ្មែរ បានប្រកាសផ្តេចខ្លួនចេញពីគណបក្សប្រឆាំង និងស្នើសុំចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានប្រកាសថ្កោលទោសរបស់ទណ្ឌិត សម រង្ស៊ី ដែលតែងតែប្រឆាំងរាល់ការអភិវឌ្ឍន៍ជាតិ ជាពិសេសប្រឆាំងការអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណន់តេជោ ដែលជាការប្រឆាំងផលប្រយោជន៍ពលរដ្ឋយ៉ាងធ្ងន់ធ្ងរបំផុត។
ការប្រកាសផ្តេចខ្លួនចេញពីបក្សប្រឆាំងរបស់ បេក្ខភាពក្រុមប្រឹក្សាស្រុកភ្នំស្រួច ទាំងពីររូបនេះ ធ្វើឡើងព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយសារអស់ជំនឿលើការដឹកនាំមេរបស់ខ្លួន ដែលតែងតែប្ររាល់ការអភិវឌ្ឍន៍ជាផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
  លោក សែម សុធី បេក្ខជនក្រុមប្រឹក្សាស្រុកភ្នំស្រួច មកពីគណបក្សឆន្ទៈខ្មែរ បានធ្វើការប្រកាសផ្តាច់ខ្លួនពីគណបក្សមួយនេះ ហើយគោរពអនុញ្ញាតស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងស្នើសុំបចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះក៏បានថ្កោលទោសដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលតែងប្រឆាំងរាល់ការអភិវឌ្ឍជាតិ ពិសេសប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ។
អតីតបេក្ខភាពក្រុមប្រឹក្សាគណបក្សឆន្ទៈខ្មែរទាំង០២រូប បានប្រកាសគាំទ្រនូវគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណន់តេជោផងដែរ៕