2024-06-19 08:06
151

(បាត់ដំបង)ៈ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងរថភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤ ផ្លូវរ៉ាអូរដំបង១ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថភ្លើងដឹកអ្នកដំណើរមួយខ្សែបានធ្វើដំណើរទិសដៅពីត្បូងទៅជើង (ភ្នំពេញ ទៅ បាត់ដំបង)។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក ហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K-9177 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិច ទៅកើត បានបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំតែម្តង ចំណែករថភ្លើងក៏បានបន្តដំណើរទៅមុខជាធម្មតា។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុយករថយន្តទៅរក្សាទុកនៅការិយាល័យជំនាញរងចាំការដោះស្រាយនៅពេលក្រោយ៕