2024-06-19 08:06
162

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កាលពីយប់ថ្ងៃទី១៨ខែមិថុនា២០២៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ភេទប្រុស នៅចំណុចបណ្តោយផ្លូវលេខ៦៥៦ ក្រុម៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត ស្រី០១នាក់នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុមទី២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រហែល២៣:៣០នាទី ។
   *ជនសង្ស័យទាំង៣នាក់មាន ៖
១-ឈ្មោះ ហេង ពិសិដ្ឋ ហៅសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
២-ឈ្មោះ វ៉ន សិលា ហៅខ្មៅ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវលំ ក្រុម០១ ភូមិ២ សង្កាត់ស្ទឹងមានជ័យ០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ ជ័យ មុន្នី ហៅនី ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់មិនពិតប្រាកដ ។ 
*វត្ថុតាងចាប់យករួមមាន ៖

-ក្រាមពណ៌សថ្លា (សង្ស័យជាថ្នាំញៀន) ចំនួន ០២កញ្ចប់តូច កង់០១គ្រឿង(ចាប់យកពីជនសង្ស័យឈ្មោះ ហេង ពិសិដ្ឋ ហៅ សិដ្ឋ ។
-ក្រាមពណ៌សថ្លា (សង្ស័យជាថ្នាំញៀន) ចំនួន ០១កញ្ចប់តូច (ចាប់យកពីជនសង្ស័យឈ្មោះ វ៉ន សិលា ហៅ ខ្មៅ)។
– ក្រាមសថ្លា(សង្ស័យជាថ្មាំញៀន) ០១កញ្ចប់តូច(ចាប់យកពីឈ្មោះ ជ័យមុន្នី ហៅ នី)។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០៣នាក់ខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ  ចាត់ការតាមនីតិវិធីច្បាប់៕