2024-06-20 05:06
139

កំពង់ស្ពឺ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចមុខផ្សារកំពង់ស្ពឺ  ក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3A-1367 បើកបរដោយបុរសម្នាក់ ឈ្មោះសាន គឹមស្រា៊ន ភេទប្រុស អាយុ២៧ឆ្នាំ និងមានអ្នករួមដំណើរជាមួយ                  ២នាក់ទៀតទី១ឈ្មោះម៉ៅ សុខសាន ភេទប្រុស អាយុ៥៧ឆ្នាំ ទី២ ឈ្មោះញឹម បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង៣ រស់នៅភូមិព្រះប្រសព្វ ឃុំព្រះប្រសព្វ ស្រុកខ្សាច់              កណ្តាល ខេត្តកណ្តាល ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងក៏ជ្រុលទៅបុករថយន្តកុងទីន័រមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ3G-2717 ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង៣នាក់តែម្តង។ 

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាម៊ុយមកដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ ចំណែរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងរួចបានអូសយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។