2024-06-27 12:06
137

ភ្នំពេញ៖    អតីថិជនរបស់ ស្រាបៀរគ្រុឌ ម្នាក់ទៀត ដែលមានឈ្មោះ ស ភី មានទីលំនៅ ភូមិតាងៅ សង្កាត់និរោធន៍ ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ បានឈ្នះរង្វាន់ធំរថយន្តភីកអាប់ ម៉ាក Isuzu D-Max V-Cross ដ៏ថ្មីសន្លាងពីស្រាបៀរគ្រុឌ។

តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានឱ្យដឹងថា អតិថិជនរបស់ ស្រាបៀរគ្រុឌ ដែលមានឈ្មោះ ស ភី ជាអ្នកភ្នំពេញ មានសំណាងឈ្នះធំ រថយន្តភីកអាប់ ០១គ្រឿង ពីក្រវឹងកំប៉ុងផលិតផល ស្រាបៀគ្រុឌ របស់ក្រុមហ៊ុន វឌ្ឍនៈ ដោយគាត់មានកម្មវិធីជួបជុំលលក្ខណៈក្រុមគ្រួសារ ដោយបានទិញស្រាបៀរគ្រុឌ ចំនួន ០៥កេសប៉ុណ្ណោះ ក៏មានឱកាសឈ្នះរង្វាន់រថយន្តតែម្តង។

តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានឱ្យដឹងថាទៀតថា ផលិតផល ស្រាបៀរគ្រុឌ នៅតែបន្តផ្តល់មហារង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ជូនអតិថិជន ដែលនិយមក្រេបរស់ជាតិដ៏ឆ្ងាញ់ពិសារ ស្រាលស្រទន់របស់ ស្រាបៀរគ្រុឌ ដែលផលិតឡើងដោយស្នាដៃកូនខ្មែរលើកកំបូងនៅកម្ពុជា។ ស្រាបៀរគ្រុឌ ត្រូវបានផលិតឡើងយ៉ាងប្រណិត និងផ្ចិតផ្ចង់បំផុតទាំងគុណភាព រស់ជាតិ និងអនាម័យ រហូតទទួលស្គាល់ជាស្រាបៀរលំដាប់អន្តរជាតិ ផងដែរ។

លោក ស ភី ដែលជាអតិជនរបស់ ស្រាបៀរគ្រុឌ ដែលបានឈ្នះរង្វាន់ធំ រថយន្តភីកអាប់ស៊េរីទំនើប ០១គ្រឿង បានបង្ហាញនូវភាពសប្បាយរីករាយយ៉ាងក្រៃលេង ដោយលោកបានលើកឡើងថា៖ ស្រាបៀរគ្រុឌ ដែលផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនប្រភេទរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជារស់ជាតិស្រាលស្រទន់ ឈ្ងុយឆាញ់បំផុត ដែលបានចូលរួមចែករំលែកពេលវេលាល្អសម្រាប់ការជួបជុំមិត្តភក្តិ ក្រុមគ្រួសារ និងកម្មវិធីផ្សេងៗគ្រប់ទីកន្លែង។ 

អតិថិជនរូបនេះ ក៏បានបញ្ជាក់ថា៖ ស្រាបៀរគ្រុឌ មិនត្រឹមតែមានរស់ជាតិ គុណភាពល្អប្រណិតនោះទេ ថែមទាំងបានចែករង្វាន់ពិតៗ ដូចជារូបលោកនាពេលនេះ បានឈ្នះរង្វាន់ធំ គឺរថយន្តភីកអាប់ស៊េរីទំនើបដ៏ថ្មីស្រឡាង ០១គ្រឿង ពីស្រាបៀរគ្រុឌ ពិតប្រាកដមែន ដោយបានទិញស្រាបៀរគ្រុឌ ត្រឹមតែ ចំនួន ០៥កេស ដើម្បីជួបជុំកម្មសប្បាយលក្ខណៈក្រុមគ្រួសារស្រាវតែគាស់ក្រវឹងកំប៉ុង ស្រាបៀរគ្រុឌ អ៊ុតឃើញត្រូវរង្វាន់រថយន្តនាំស្រែកសប្បាយផ្អើលក្នុងកម្មវិធីទាំងមូលតែម្តង។

សូមបញ្ជាក់ថា ស្រាបៀរ គ្រុឌ គឺជាសមិទ្ធមួយរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលបានឆ្លងកាត់ដំណើរការផលិតតាមបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត និងវេចខ្ចប់យ៉ាងផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ ដើម្បីរក្សាបាននូវរសជាតិដើម ថ្មី ស្រស់បំផុត ជាមួយនឹងក្លិនក្រអូបប្រហើរពីស្រូវសាឡី និងផ្កាហប់ ផ្តល់បាននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ ស្រាលស្រទន់ មានកាឡូរីទាបត្រឹមតែ ៩៨ កាឡូរី ងាយស្រួលទទួលទាន។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្ទាប់ពីបានដាក់ដំណើរការផលិតផលជាច្រើនរួមមាន ស្រាបៀរវឌ្ឍនៈ វឌ្ឍនៈ ឡៃ ស្រាបៀរគ្រុឌ ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា ភេសជ្ជៈកីឡា វី-អាកទីវ វី-អាកទីវ ក្រហម វី-អាកទីវ បៃតង និងភេសជ្ជៈកីឡា វី-អាកទីវ បៃតង ព្រមទាំងភេសជ្ជៈកីឡា វី-អាកទីវ ក្រហម ដែលផលិតផលទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់ទិសទី ព្រមទាំងទទួលបានពានរង្វាន់ពីស្ថាប័នអន្តរជាតិជាច្រើន ដូចជា Monde Selection និង World Beer Awards។

ស្រាបៀរគ្រុឌ តែងតែចូលរួមចែករំលែកពេលវេលាល្អ ជូនដល់អតិថិជនយើងនៅគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា។ ពេលវេលាល្អ ពេលវេលាឈ្នះមហារង្វាន់ជាមួយគ្រុឌ! អ្នកឈ្នះរង្វាន់បន្ទាប់អាចជារូបអ្នក៕ ពិសារដោយការទទួលខុស ស្រវឹងសូមកុំបើករបរ!