2024-06-27 12:06
136

កំពង់ស្ពឺ៖ មានការភ្ញាក់ផ្អើលពេញរោងអាពាហ៍ពិពាហ៍ របស់កីឡាករប្រដាល់គុនខ្មែរដ៏ល្បីល្បាញ ពេជ្រ សម្បត្តិ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាស្ថាបនិក ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងតារាចម្រៀងស្រស់សោភា កញ្ញា Rabee បានចូលរួម Surprise ដល់ខេត្តកំពង់ស្ពឺ តែម្តង។

ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និង BA ដ៏ស្រស់ស្អាត និងល្បីល្បាញ គឺកញ្ញា Rabee នេះជាលើកទី១ ហើយដែល អ្នកឧកញ៉ាសង្ហា សំអាង វឌ្ឍនៈ និងកញ្ញា Rabee បានទៅចូលរួម Surprise ថ្ងៃមង្គលការរបស់កីឡាករប្រដាល់គុនខ្មែរ ក្របីព្រៃ ពេជ្រ សម្បតិ្ត ដោយផ្ទាល់នៅឯខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នា២០២៤ ម្សិលមិញនេះ ដែលធ្វើឱ្យភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់កីឡាករប្រដាល់រូបនេះ កាន់តែរំភើបជាប់ចិត្ត សប្បាយរីករាយយ៉ាងក្រៃលេងជាមួយនឹងការក្រេបរស់ជាតិស្រាលស្រទន់ នៃស្រាបៀរលំដាប់អន្តរជាតិ គឺស្រាបៀរគ្រុឌ។

វត្តមានដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឱ្យកូនកម្លោះ កូនក្រមុំមានការរំភើយចិត្តយ៉ាងខ្លាំងដោយនឹកស្មានមិនដល់ចំពោះការអញ្ជើញចូលរួម Surprise ថ្ងៃមង្គលការរបស់ខ្លួនដោយមិនដឹងខ្លួន ជាពិសេសភ្ញៀវដែលអញ្ជើញមកចូលរួមកម្មវិធីមង្គលការរបស់កីឡាករប្រដាល់គុនខ្មែរ ក្របីព្រៃ ពេជ្រ សម្បត្តិ កាន់តែមានភាពសប្បាយបន្ថែមទៀត ដោយឃើញ និងរួសរាយរាក់ទាក់របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។

នាឱកាសចូល Surprise មង្គលការ ពេជ្រ សម្បត្តិ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ  និងកញ្ញា Rabee បានអញ្ជើញឡើងធ្វើពិធីករដើម្បីអបអរសាទរថ្ងៃសិរីមង្គល ព្រមទាំងបានបញ្ចេញនូវសូរសៀងដ៏ពិរោះរណ្តំ ដែលកាត់តែកម្មវិធីកាន់តែអស្ចារ្យថែមមួយកម្រិតទៀតផងដែរ។

រាល់ការជួបកម្មវិធីមង្គការសូមកុំភ្លេចជ្រើសរើសផលិតផលរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីទទួលបាននូវចំណងដៃដ៏អស្ចារ្យក្នុងថ្ងៃមង្គល ហើយមានឱកាសទទួលបានតារាចម្រៀងដ៏ល្បីទៅ Surprise ផងដែរ «ពេលវេលាមង្គល ពេលវេលាជាមួយគ្រុឌ»៕ «សូមពិសារដោយការទទួលខុសត្រូវ» «ថ្ងៃនេះថ្ងៃស្អែក សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរ»