2024-06-27 01:06
164

កោះកុង ÷  បុរសវ័យ ៣៩ឆ្នាំម្នាក់ បានដេកស្លាប់នៅក្រោមកប៉ាល់ ដោយសារគាំង បេះដូង ហេតុការណ៍នេះបានបង្កឲ្យមាន ការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។ 

យោងតាមសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្រោយពីក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញពិនិត្យធ្វើកុសលវិច្ច័យ ឃើញថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារជំងឺគាំងបេះដូង 
(បុរសខាងលើហូបស្រាជាប្រចាំ មិនហូបបាយ)។

សមត្ថកិច្ចដដែលបានដឹងទៀតថា ជនរង គ្រោះ ឈ្មោះ ឆ្លក កែវ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  ទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯវត្តនាងកុក ។

សូមបញ្ជាក់ថា ករណីនេះ ក៏មានការជួយឧបត្ថម្ភថវិកាពីមន្ទីរសង្គមកិច្ច ចំនួន ២០ ម៉ឺនរៀល និងលោកស្រីចៅសង្កាត់ស្មាច់មានជ័យចំនួន ១០ ម៉ឺនរៀលផងដែរ ដើម្បីជាការជួយសម្រួលដល់ក្រុមគ្រួសារសព ក្នុងការចាត់ចែងផ្សេងៗ ដែលពួកគាត់កំពុងមានការខ្វះខាត ៕