ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរសព្ទដៃ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការអំពាវនាវដល់សាធារណៈជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារីដែលជាជនអនាមិកម្នាក់នោះ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ។ ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឲ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ។
សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានសារសំឡេងរបស់នារីម្នាក់ ត្រូវបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមនានា ដោយនិយាយថា៖ ប្រសិនមានអ្នកផ្ញើរ Power Bank ឬខ្សែសាកទូរសព្ទដៃមកឱ្យកុំយកមកប្រើឱ្យសោះ ព្រោះវានឹងលួចទិន្នន័យ និងលុយក្នុងគណនីធនាគារក្នុងទូរសព្ទដៃនិងលួចយកអស់មិនខាង ហើយករណីនេះកំពុងផ្ទុះកក្រើកខ្លាំង៕