2024-07-09 10:20
308

(កំពត) ៖    នាថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៤នេះបងប្អូនប្រពលរដ្ឋដែលជា ក្រុមអាជីវករនៅក្រុងកំពតបានលើកឡើងថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ការលក់ដូរ ដាច់ជាងមុខឆ្ងាយ  ធ្វើឱ្យជីវភាពហាក់ល្អប្រសើឡើងមួយកម្រិតបន្ទាប់ពីរដ្ឋបាលខេត្តកំពតគ្រោងរៀបចំគម្រោងសាងសង់នាឡិកាយក្សដែលមានកម្ពស់ ៣៥ ម៉ែត្រជាសមិទ្ធផលមួយបន្ថែមទៀតរបស់ខេត្តកំពត។

ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានសាងសង់រូបសំណាកត្រីសេះសមុទ្រនេះឡើង ហើយនិងមានគម្រោងសាងសង់នាឡិកាយក្សមួយបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិមកលេងលម្ហែកម្សាន្តនៅខេត្តកំពតឱ្យច្រើនជាងមុន ដើម្បីជួយជំរុញដល់មានកត្តាជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពតឱ្យមានជីវភាពធូរធាជាងមុន។

រដ្ឋបាលខេត្តកំពតបានប្រាប់ឲ្យដឹងថា ក្រោយពេលឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានសាងសង់រូបសំណាកត្រីសេះសមុទ្របាញ់ទឹក ឃើញថាកំណើនភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកម្សាន្តខេត្តកំពតច្រើន ហើយអភិបាលខេត្តកំពត និងបានរៀបចំគម្រោងសាងសង់នាឡិកាយក្សមានកម្ពស់ ៣៥ ម៉ែត្រ មួយបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកលេងលម្ហែកម្សាន្តឱ្យកាន់តែច្រើនបន្ថែមទៀតនៅក្រុងកំពត ខេត្តកំពត និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរការលក់ដូររបស់ពួកគាត់ឱ្យដាច់ជាងមុនទ្វេដង។

បងប្អូនប្រជាពលរដ្ឋដែលជាក្រុមអាជីវករលក់ដូរបានលើកឡើងថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹកនេះឡើងបងប្អូនអាជីវករប្រកបការលក់ដូរបានប្រាប់ឲ្យដឹងទៀតថារដ្ឋបាលខេត្តកំពតនិងមានគម្រោងសាងសង់នាឡិកាយក្សជាសមិទ្ធផលថ្មីមួយទៀតនិងធ្វើឱ្យ ពួកគាត់រកចំណូលបានច្រើនជាងនេះបន្ថែម រីឯម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ រីស៊ត និងកន្លែងកម្សាន្តនានាក្នុងភូមិសាស្រ្តខេត្តកំពតក៏ទទួលបានភ្ញៀវទេសចរណ៍ទៅសម្រាកកម្សាន្តច្រើនផងដែរ។

បងប្អូនប្រជាពលរដ្ឋដែលជាក្រុមអាជីវករក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ធនិន អភិបាលខេត្តកំពត ដែលមានគំនិតកែច្នៃប្រឌិតធ្វើរូបសំណាកត្រីសេះសមុទ្របាញ់ទឹកដែលមានការទាក់ទាញភ្ញៀវទេសចរណ៍  ពួកគាត់ថារូបសំណាកត្រីសេះសមុទ្រនេះ គឺជារូបសំណាកនាំសំណាងដល់ពួកគាត់តែនាពេលថ្មីនេះស្រាប់តែរដ្ឋបាលខេត្តមានគម្រោងរៀបចំសាងសង់នាឡិកាយក្សមួយបន្ថែមទៀតធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងខេត្តកំពត។

ជាមួយគ្នានោះដែល លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា នៅក្រោមការដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ធ្វើឱ្យមានតំបន់ដែលមានសក្តានុពលផ្នែកទេសចរណ៍នៅក្នុងខេត្តត្រូវបានយកចិត្តទុកដាក់ឱ្យមានការកែលម្អ បង្កើតកន្លែងស្នាក់នៅកន្លែងដើរលេងកម្សាន្តបន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិឱ្យមកលេងកម្សាន្តក្នុងខេត្តឱ្យបានកាន់តែច្រើនជាងនេះទ្វេដង។

លោក សយ សុីណុល ប្រធានមន្ទីរបានបន្តថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹកហើយនោះរដ្ឋបាលខេត្តបានរៀបចំគម្រោងសាងសង់នាឡិកាយក្សដែលមានកម្ពស់ ៣៥ ម៉ែត្រមួយបន្ថែមទៀតដើម្បីហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងផុតទៅក៏ដោយ តែស្ថានភាពភ្ញៀវទេសចរនៅតែមានកំណើនមិនថមថយនោះទេ។

លោកបានបញ្ជាក់ថា ក្នុងមួយសប្តាហ៍ភ្ញៀវមកលេងកម្សាន្តក្នុងរង្វង់ ៥ម៉ឺននាក់ ហើយភ្ញៀវបានទៅលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍នៅទីតាំងរូបត្រីសេះសមុទ្របាញ់ទឹកប្រមាណជាង ១ម៉ឺននាក់ ខណៈដែលមុនពេលមានសេះសមុទ្រភ្ញៀវចន្លោះពី ២ ទៅ៣ម៉ឺននាក់ប៉ុណ្ណោះ ក្នុង១សប្តាហ៍។(សឹង រ៉ាត់)