2024-07-09 09:57
229

ខេត្តក្រចេះ÷ លោក ហាស់ សុភាព អភិបាលរងស្រុកអូគ្រៀងសែនជ័យ បានដឹកនាំមន្ត្រីជំនាញ  និងអាជ្ញាធរឃុំរលួសមានជ័យ ចុះពិនិត្យកំណត់ទីតាំងដីកប់សពនិងធ្វើកាវាស់វែងសម្រាប់ប្រើប្រាស់រួមនៅក្នុងសហគមន៍មូលដ្ឋាន។ 

 កាចុះសម្របសម្រួលនិងកំណត់ទីតាំងដីខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤នៅចំណុចទីតាំងដីកប់សព ដែលស្ថិតនៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកអូរ គ្រៀងសែនជ័យ ខេត្តក្រចេះ ។

តាមកាបញ្ជាក់ពី លោក ហាស់ សុភាព អភិបាលរងស្រុក អូរ គ្រៀងសែនជ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះបានព្រមព្រៀងជាមួយនឹងអាជ្ញាធរភូមិឃុំស្រុកដើម្បីកំណត់ទីតាំងនិយាមកាមនិងវាស់វែងដើម្បីបោះបង្គោលព្រំធ្វើរបងហ៊ុំព័ទ្ធដីទុកសម្រាប់ប្រជា ពលរដ្ឋប្រើប្រាស់រួមនៅក្នុងសហគមន៍នេះ។

លោកអភិបាលរងក៏បានបញ្ជាក់ដែរថា ក្រោយពីបានប្រជុំដោះស្រាយសម្របសម្រួលរួចក្រុមការងារសម្រេចធ្វើការវាស់វែងកំណត់និយាយមកកាមក្បាល ដីនិងបោះបង្គោលព្រំធ្វើរបង តាមការព្រមព្រៀងគ្នារវាងម្ចាស់ ដីនិងប្រជាពលរដ្ឋតាមការស្នើសុំ គឺមានទំហំក្បាលដីខាង កើតប្រវែង៨០ម៉ែត្រ បណ្តោយខាងជើងប្រវែង១៤០ម៉ែត្របណ្តោយខាងត្បូងប្រវែង១២៥ ម៉ែត្រ និងទទឹងខាងក្រោយប្រវែង៩៥ម៉ែត្រ ។

គូបបញ្ជាក់ថាកន្លងទៅថ្មីៗនេះអាជ្ញាធរមូលដ្ឋានឃុំរលួសនិងប្រជាសហគមន៍បានរួមគ្នាចុះ ទៅត្រួតពិនិត្យនិងបោះបង្គោលរួចម្ដងមកហើយ ដើម្បីកំណត់ទីតាំងដីសម្រាប់កប់សពនេះ ប៉ុន្តែដោយប្រជាពលរដ្ឋមួយ ចំនួនមានមន្ទិលសង្ស័យ ក្រោយពីមានការធ្វើរបងហ៊ុំព័ទ្ធនៅលើទីតាំងដីនោះ និងបានឈូសឆាយសំអាតព្រៃតំបន់ជុំវិញផ្នូរខ្មោចនោះថាមានអ្នកចង់រំលោភយកដីកប់ខ្មោចនោះជាកម្មសិទ្ធិ ។

ហើយករណីនេះក៏បានលេចធ្លាយទៅដល់បណ្ដាញផ្សព្វ ផ្សាយមួយចំនួន ដែលធ្វើឲ្យមានការភាន់ច្រឡំ នឹងធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសកេរ្តិ៍ឈ្មោះ របស់បុគ្គលដែលរងកាចោទប្រកាន់នោះ។

ដូចឆ្នេះបានជានៅព្រឹកមិញនេះអាជ្ញាធរស្រុកនិងក្រុមការ ងារជំនាញអាជ្ញាធរមូលដ្ឋានឃុំរួមទាំងប្រជាពលរដ្ឋប្រមាណជាង៦០នេះ បានជួបជុំគ្នានឹងបង្ហាញពីការកំណត់ទីតាំងនិយាយមការនិងការបោះ បង្គោលព្រំដើម្បីបញ្ជាក់ថាទីតាំងដីកប់សពនេះគឺបានសម្របសម្រួលនិងព្រមព្រៀងដោះស្រាយបញ្ចប់ ទុកសម្រាប់ប្រជាពលរដ្ឋរួមនៅក្នុងមូលដ្ឋាននេះប្រើប្រាស់សម្រាប់ដីកប់សព។

              ណូរិទ្ធ (ក្រចេះ)