2024-07-11 07:07
181

(កំពត)  ៖     កាលពីរសៀលថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានគេប្រទះឃើញបុរសម្នាក់ដេកស្លាប់មានមានឈ្មោះ នឹម ចាន់មុល ភេទប្រុសអាយុ ៥២ ឆ្នាំ មុខរបរជាអ្នកដើរដាក់មងរកត្រី ត្រូវជាកូន លោកគ្រូ ងន ដែលមានទីលំនៅ នៅក្នុងភូមិកោះផ្ដៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្បែរមាត់ព្រែកនៅទល់មុខថៅចិនកំពង់ត្រាច ដែលមានទីតាំងស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

បើយោងតាមការពិនិត្យ និងធ្វើកោសល្យវិច្ច័យ របស់ក្រុមគ្រូពេទ្យបង្អែកស្រុក ដោយមានការការចូលរួមរបស់លោកអធិការរងស្រុកកំពង់ត្រាចនិង លោកមេប៉ុស្តិ៍ និងសមាជិកក្រុមប្រឹក្សាឃុំ សមាជិកភូមិ បានឲ្យដឹងថា បុរសដែលបានដេកស្លាប់ខាងលើនោះ គឺបានស្លាប់ដោយសារខ្យល់គ។

ក្រោយពីពិនិត្យនឹងធ្វើកោសល្យវិច័យរួចមកសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាបុរសម្នាក់ពិតជាបានស្លាប់ដោយសារខ្យល់គរឬឯចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឱ្យក្រុមគ្រួសារ សាច់ញាតិ  បងប្អូន និងកូន ចៅ ដឹកយកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។(សឹង រ៉ាត់)