ខេត្តពោធិ៍សាត់ : រដ្ឋបាលខេត្តពោធិ៍សាត់បានបើកកិច្ចប្រជុំ ស្ដីពី ការគៀងគរថវិកា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត។ ពិធីនេះធ្វើឡើង នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួម គ្រប់មន្ទីរពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអភិបាលក្រុងស្រុកផងដែរ។
ក្រោយទទួលបានការចូលឧបត្ថម្ភថវិកាពីមន្ទីរអង្គភាពនានា និងតាមបណ្ដាក្រុង/ស្រុក ក្នុងខេត្តមកលោកអភិបាលខេត្តពោធិ៍សាត់ ក៍បានបន្ថែមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត មេត្តាចូលរួមបរិច្ចាគថវិកាជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឱ្យមន្ទីរពេទ្យនេះបានដំណើរការក្នុងការជួយសង្រ្គោះកុមារកម្ពុជាបន្ត។ លោកក៍ បានសម្តែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅ ជូនដល់គ្រប់មន្ទីស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន និងសាធារណៈជនទាំងអស់ដែលបានចូលរួមបរិច្ចាគទាំងថវិកា និងសម្ភារៈបរិក្ខារនានាជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា និងបានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែង បំពេញការងាររបស់មូលនិធិគន្ធបុប្ឋាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ឋា ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញការងារ ប្រកបដោយវិជ្ជាជីៈវខ្ពស់ដើម្បីពិនិត្យ ព្យាបាល និងសង្រ្គោះ កុមារកម្ពុជារាប់លាននាក់រហូតមកដល់បច្ចុប្បន្ននេះ។
លោក ខូយ រីដា ក៏បានបន្តអំពាវនាវឱ្យមានការបរិច្ចាគច្រើនបន្ថែមទៀត និងបានលើកទឹកចិត្តមូលនិធិគន្ធបុប្ឋាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារដ៏មានសារៈសំខាន់នេះថែមទៀត ដើម្បីចូលរួមកសាង និងអភិវឌ្ឍមូលធនមនុស្ស ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសកម្ពុជា ស្របតាមពាក្យស្លោក«ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។ ការចូលរួមបរិច្ចាគ និងការលើកស្ទួយស្មារតី «ខ្មែរជួយខ្មែរ» ឱ្យបានកាន់តែទូលំទូលាយ នឹងមិនត្រឹមតែជួយសង្រ្គោះជីវិតកុមារកម្ពុជារាប់លាននាក់នោះទេ ថែមទាំងបង្កើនស្មារតីសាមគ្គីភាពក្នុងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ ក្រោមម្លប់នៃសុខសន្តិភាព។
សូមបញ្ជាក់ថា: ថវិការដែលរដ្ឋបាលខេត្តប្រជុំគៀងគរបាន ដើម្បីទ្រទ្រង់មូលនិធិគុន្ធបុប្ផាកម្ពុជា គ្រប់មន្ទីរ ស្រុកក្រុងអង្គភាពពាក់ព័ន្ធសរុបទូទាំងខេត្តពោធិ៍សាត់បានចំនួន (៨៦លានរៀល) ៕ លាន គ្រន